• 2019-09-05 06:24:57
  • ព័ត៌មាន

ញាក់សាច់! ផ្ទុះរោងចក្រផលិតផាវនៅឥណ្ឌា សម្លាប់យ៉ាងហោច ២៣នាក់

  • 2019-09-05 06:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ២៣​នាក់ ត្រូវ​បាន​សម្លាប់​និង ១៤​នាក់​ផ្សេង​ទៀត​រង​របួស​ក្រោយ​ពេល​ដែល​រោងចក្រ​ផលិត​ផាវ​មួយ​កន្លែង​បាន​ផ្ទុះ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង Gurdaspur ភាគ​ខាង​ជើង​នៃ​រដ្ឋ Punjab នៅ​ក្នុង​អគារ​នៃ​រោងចក្រ​ផលិត​ផាវ។ ការ​ផ្ទុះ​នេះ មាន​ភាព​ខ្លាំង​ក្លា​បំផុត​ដែល​បណ្ដាល​ឲ្យ​អគារ​ទាំង​មូល​បាក់​ស្រុត​ចុះ និង​បណ្ដាល​ឲ្យ​កញ្ចក់​នៃ​អគារ​ក្បែរ​ខាង​បែក​បាក់​ជា​ច្រើន​ផង​ដែរ។ កង​កម្លាំង​ឆ្លើយ​តប​នឹង​គ្រោះ​មហន្ដរាយ​ជាតិ​ឥណ្ឌា ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ធ្វើ​ការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ចាប់​ពី​រសៀល​រហូត​ដល់​យប់។ ក្រៅ​ពី​នេះ អ្នក​ថ្មើរ​ជើង​ជា​ច្រើន​នាក់ ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ក៏​ទទួល​រង​របួស​ផង​ដែរ។

ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ដែល​បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល​បន្ដ ខណៈ​ពេល​ដែល​ប៉ូលិស​កំពុង​បើក​ការ​ស៊ើប​អង្កេត​ទ្រង់ទ្រាយ​ធំ​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​កើត​ឡើង ដោយ​សារ​រោង​ចក្រ​នេះ​ដំណើរ​ការ​ដោយ​ខុស​ច្បាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់