• 2019-09-18 04:33:54
  • ការអប់រំ

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅវិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌាសម្រាប់សិស្សអាស៊ាន បើកសម្ពោធហើយ

  • 2019-09-18 04:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មករា ឆ្នាំ ២០១៨ លោក Shri Narendra Modi នាយក​រដ្ឋ​មន្ត្រី​ប្រទេស​ឥណ្ឌា បាន​ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​​​ខួប​​នៃ​ទី ២៥ ឆ្នាំ នៃ​ទំនាក់ទំនង​អាស៊ាន និង​ឥណ្ឌា ថា​ផ្ដល់​ជូន​នូវ​អាហារូបករណ៍​​ថ្នាក់​បណ្ឌិត​ដល់ ១ ០០០ កន្លែង សម្រាប់​សិស្ស​អាស៊ាន​ឲ្យ​​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា IITs។

​ក្នុង​ការ​អនុវត្ត​នូវ​ការ​សន្យា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​​កិច្ចការ​ក្រៅ​ប្រទេស​​ឥណ្ឌា​ លោក S Jaishankar និង​រដ្ឋ​មន្ត្រី​​ក្រសួង​អភិវឌ្ឍ​ធនធាន​មនុស្ស​លោក​ Ramesh Pokhriyal 'Nishank' បាន​ធ្វើ​ការ​​បើក​សម្ពោធ​​នូវ​កម្មវិធី​អាហារូបករណ៍​នេះ ​​ក្នុង​ពិធី​មួយ​ធ្វើ​ឡើង​នៅ​ក្រសួង​​កិច្ចការ​ក្រៅ​ប្រទេស នា​ថ្ងៃ​ទី ១៦ ខែ​កញ្ញា​កន្លង​ទៅ។

លោក S Jaishankar

ក្រៅ​ពី​​ឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូត និង​ប្រេសិត​ជាន់​ខ្ពស់​នៃ​សមាជិក​រដ្ឋ​អាស៊ាន​ទាំង ១០ នៅ​ក្រុង​ញូដេលី ពិធី​​​បើក​សម្ពោធ​​នេះ​​ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​​កិច្ចការ​ក្រៅ​ប្រទេស និង​​ក្រសួង​អភិវឌ្ឍ​ធនធាន​មនុស្ស អ្នក​ចាត់​ការ និង​អ្នក​តំណាង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា​ទាំង ២៣ ទីតាំង, នាយក​​មហាវិទ្យាល័យ Grants Commission (UGC) និង​​ក្រុម​ប្រឹក្សា​​សម្រាប់​ការ​អប់រំ​ផ្នែក​បច្ចេកទេស​របស់​ឥណ្ឌា (AICTE)។

​​​​​​​​​សម្រាប់​ឲ្យ​សិស្ស​និស្សិត​អាស៊ាន​ធ្វើ​ការ​ចុះ​ឈ្មោះ និង​ដាក់​ពាក្យ​​​​​សុំ​អាហារូបករណ៍​​ថ្នាក់​បណ្ឌិត​​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា​​ជា​ច្រើន​កន្លែង​នោះ​​ ក្រសួង​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ឥណ្ឌា បាន​បង្កើត​នូវ​វិបសាយ​ IIT Delhi ​ឡើង​ផង​ដែរ ដែល​មាន​អាសយដ្ឋាន​ (http://asean/iitd.ac.in)។

នៅ​ជុំ​ដំបូង​គេ​នឹង​ទទួល​យក​សិស្ស​អាស៊ាន​នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០២០ ហើយ​ការ​សិក្សា​ក្រោម​កម្មវិធី​អាហារូបករណ៍​នេះ នឹង​មាន​ចំនួន ៣ ឆ្នាំ​សិក្សា ឧទាហរណ៍​​ ២០១៩-២០២០, ២០២០-២០២១ និង ២០២១-២០២២។ ក្រសួង​អភិវឌ្ឍ​ធនធាន​មនុស្ស​​នឹង​ផ្ដល់​ជូន​អាហារូបករណ៍​ដល់​សិស្ស​អាស៊ាន​ ក្នុង​កម្រិត​ដូច​នឹង​ការ​សិក្សា​ថ្នាក់​បណ្ឌិត​របស់​សិស្ស​ឥណ្ឌា​ដែរ។ IITs ក៏​នឹង​ធ្វើ​ការ​ផ្គត់ផ្គង់​មួយ​ចំណែក​តូច សម្រាប់​​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​​ដល់​សិស្ស​ដែល​ត្រូវ​បាន​ជ្រើស​រើស បន្ថែម​ពី​លើ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ពួកគេ។

គួរ​ដឹង​ថា​កម្មវិធី​អាហារូបករណ៍​នេះ គឺ​មាន​តម្លៃ​សរុប​ប្រមាណ​ ៤៥ លាន​ដុល្លារ ដែល​វា​គឺ​ជា​​មូលនិធិ​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​របស់​ឥណ្ឌា ក្នុង​​ភាព​ជា​ដៃ​គូ​ជា​មួយ​នឹង​អាស៊ាន៕​​​​​​​

អត្ថបទ៖ សុខហេង

មតិយោបល់