• 2019-10-07 02:55:23
  • ព័ត៌មាន

បានជ្រកភ្លៀងស្រួលហើយ បានទាំងទិញទំនិញបញ្ចុះតម្លៃរហូតដល់ ៧០%ទៀត!

  • 2019-10-07 02:55:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងរដូវភ្លៀងនេះ ប្រកដជាអ្នកខ្លះនឹងមានអារម្មណ៍ធុញទ្រាន់នឹងអាកាសធាតុនេះជាមិនខាន ពិសេសគឺ អ្នកនៅ single តែម្តង។ នៅផ្ទះអាចនឹងអផ្សុកខ្លាំង ចង់ទៅលំហែនៅខាងក្រៅក្រុងក៏ពិបាកក្នុងការធ្វើដំណើរ។

ចុះបើដើរផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ទិញទំនិញដែលមានបញ្ចុះតម្លៃរហូតដល់ ៧០% វិញ???

ខប់ ខប់!!! បញ្ចុះតម្លៃច្រើនដល់ម្លឹងហើយនរណាមិនទៅទិញទើបចម្លែក!

ចាប់ពីថ្ងៃទី ១៥ ខែតុលា រហូតដល់ ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នឹងមានប្រូម៉ូសិន Monsoon Season Sale ដែលអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ចាប់ពី ១០% រហូតដល់ ៧០% ភ្លាមៗ ចំពោះរាល់ទំនិញគ្រប់ប្រភេទនៅក្នុងផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។

សូមបញ្ជាក់ថា អតិថិជនសូមរក្សាទុកវិក័យប័ត្របន្ទាប់ពីទិញទំនិញហើយ ដើម្បីចូលរួមលេងក្នុងកម្មវិធីសប្បាយៗ ផ្សេងៗទៀត ដែលទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។

ឃើញអត់? បានជ្រកភ្លៀងហើយ ចំនេញបានទិញឥវ៉ាន់បញ្ចុះតម្លៃរហូតដល់ ៧០% ទៀត!!!

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់