• 2019-10-14 02:37:45
  • ព័ត៌មាន

ជប៉ុនចាប់ផ្ដើម បញ្ជូនកងទ័ពរាប់ម៉ឺននាក់ដើម្បីទៅជួយជនរងគ្រោះដោយសារព្យុះកំណាច

  • 2019-10-14 02:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ទីក្រុង​តូក្យូ បាន​ចាប់​ផ្ដើម​បញ្ជូន​កង​ទ័ព​ និង​ក្រុម​ជួយ​សង្គ្រោះ​រាប់​ម៉ឹន​នាក់​​ដើម្បី​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​ព្យុះ​កំណាច​មិន​ធ្លាប់​មាន​ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ២៣​នាក់​ស្លាប់។

ព្យុះ​កំណាច Hagibis បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​ភាគ​ខាង​ត្បូង​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ហើយ​បន្ដ​ឆ្ពោះ​ទៅ​កាន់​ទិស​ខាង​ជើង ដែល​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​តំបន់​ជា​ច្រើន​នៃ​ទីក្រុង។ យោង​តាម​សារព័តមាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ មនុស្ស ១៧​នាក់បាន​បាត់​ខ្លួន និង​២៣​នាក់​បាន​ស្លាប់។ ចំណែក​ឯ​នៅ​អាណា​ខេត្ត Nagano ទឹក​បាន​ជន់​លិច​ស្ថានីយ៍​រថភ្លើង​ល្បឿន​លឿន​ដ៏​ល្បី​ល្បាញ​របស់​ជប៉ុន ខណៈ​ពេល​ដែល​ឧត្ថម្ភាគចក្រ​យោង​ជន​រង​គ្រោះ​ចេញ​ពី​ដំបូល​ផ្ទះ។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា កង​ទ័ព​សរុប ២៧ ០០០ នាក់​និង​ក្រុម​អ្នក​​សង្គ្រោះ​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​រង​គ្រោះ។ ជាមួយ​គ្នា​ដែរ នាយករដ្ឋមន្ត្រី Shizno Abe ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​របស់​លោក​ នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​ ហើយ​សន្យា​ថា​នឹង​បញ្ជូន​កងទ័ព​បន្ថែម​ទៀត​បើ​ចាំ​បាច់។

យ៉ាង​ណា​មិញ មក​ទល់​ថ្ងៃ​នេះ ព្យុះ​កំណាច​បាន​ថម​ថយ​ឥទ្ធិពល​បន្ដិច​ហើយ និង​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ដី​គោក​បណ្ដើរ​ៗ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់