• 2019-10-17 13:02:25
  • ព័ត៌មាន

Hitler ​មាន​ឈ្មោះ​ក្នុង​បេក្ខភាព​​ពាន​ណូបែល​សន្តិភាព មុន​សង្គ្រាម​លោក​លើក​ទី២ ផ្ទុះ​ឡើង

  • 2019-10-17 13:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​បង្កើត​ឡើង​នៅ​ឆ្នាំ១៩០១​មក ពាន​ណូបែល​សន្តិភាព​រក​ឃើញ​ជើង​ឯក​ចំនួន ១០០រូប​ហើយ គិត​ត្រឹម​ឆ្នាំ២០១៩​នេះ។ អំឡុង​ពេល​នោះ​មាន​បុគ្គល និង​ស្ថាប័ន​ជា​ច្រើន​ ត្រូវ​បាន​ជាប់​ជា​បេក្ខភាព​ក្នុង​ពាន​នេះ ដោយ​ក្នុង​នោះ​ក៏​មាន​មេដឹកនាំ​អាល្លឺម៉ង់​ណាហ្ស៊ី​លោក Adolf Hitler ផង​ដែរ។

បេក្ខភាព​របស់​លោក​ត្រូវ​បាន​ស្នើ​ដោយ​សមាជិក​សភា​ស៊ុយអែត​លោក Erik Gottfrid Christian Brandt កាល​ពី​ឆ្នាំ១៩៣៩។ ការ​ជ្រើសរើស​មេដឹកនាំ​អាល្លឺម៉ង់​នេះ ធ្វើ​ឲ្យ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​លោក Brandt។

នៅ​ពេល​នោះ​ សភា​ស៊ុយអែត​គ្រោង​នឹង​ជ្រើសរើស​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស Neville Chamberlin ធ្វើ​ជា​បេក្ខភាព​នៃ​ពាន​ណូបែល​សន្តិភាព លើ​គុណបំណាច់​ក្នុង​ការ​បញ្ចៀស​សង្គ្រាម​នៅ​អឺរ៉ុប​កាល​ពី​ឆ្នាំ១៩៣៨ ដោយ​ព្រមព្រៀង​កាត់​ដី​ឆេកូស្លូវ៉ាគី​ទៅ​អាល្លឺម៉ង់។ ប៉ុន្តែ​លោក​ Brandt យល់​ថា Hitler ដើរ​តួ​ក្នុង​សន្ធិសញ្ញា​នេះ​ច្រើន​ជាង​។

ដោយ​មាន​ការ​រិះគន់​ខ្លាំង​ពេក​ គណៈកម្មការ​ណូបែល​ក៏​សម្រេច​មិន​ជ្រើសរើស​បេក្ខភាព​សម្រាប់​ពាន​ណូបែល​សន្តិភាព​សម្រាប់​ឆ្នាំ១៩៣៩។ ប៉ុន្មាន​ខែ​ក្រោយ​មក Hitler ក៏​បាន​ឈ្លានពាន​ប៉ូឡូញ​ ហើយ​សង្គ្រាម​លោក​លើក​ទី២ ក៏​ផ្ទុះ​ឡើង។

តាម​ពិត​ទៅ អាល្លឺម៉ង់​នៅ​ពេល​នោះ​បាន​ដាក់​បម្រាម​មិន​ឲ្យ​ជនជាតិ​ខ្លួន​ទៅ​ទទួល​ពាន​នេះ​ដាច់​ខាត ក្រោយ​ពេល​ដែល​អ្នក​កាសែត​ប្រឆាំង​រដ្ឋាភិបាល​បាន​ឈ្នះ​ពាន​នេះ​កាល​ពី​ឆ្នាំ១៩៣៥៕

ប្រភព៖ QZ ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់