• 2019-10-22 08:42:05
  • ព័ត៌មាន

ត្រៀមដៃគូ Shopping ឲ្យហើយនៅ? ទំនិញបញ្ចុះតម្លៃជាច្រើន Brands ល្បីៗ កំពុងរង់ចាំអ្នកនៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍!

  • 2019-10-22 08:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឱកាសចុងឆ្នាំ គឺជាឱកាសពិសេសមួយសម្រាប់អ្នក​និយមដើរផ្សារ Shopping ជាលក្ខណៈ Single, couple ឬគ្រួសារជាដើម ដោយសារតែនៅផ្សារទំនើបៗភាគច្រើន សុទ្ធតែធ្វើការបញ្ចុះតម្លៃជាពិសេស។ សម្រាប់ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ គឺរឹតតែពិសេសជាងនេះទៅទៀត! គឺ Monsoon Season Sale ដែលមានបញ្ចុះតម្លៃទៅលើទំនិញផ្សេងៗរហូតដល់ ៧០% ជាច្រើន brand និងមានឱកាសចាប់រង្វាន់តាមរយៈកងបង្វិលសំណាង ដែលអតិថិជនទាំងអស់នឹងមានឳកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។

ចំណែកឯ លក្ខខណ្ឌវិញ គឺងាយៗ បំផុតគឺគ្រាន់តែអនុវត្តតាមជំហានខាងក្រោម៖

១. រីករាយជាមួយការទិញទំនិញ ឬញ៉ាំអាហារ ភេសជ្ជៈផ្សេងៗ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩

២. រក្សាទុកនូវវិក័យបត្រ ដែលបានចំណាយទៅលើការទិញទំនិញ ឬញ៉ាំអាហារគ្រប់ហាងទាំងអស់ នៅក្នុងផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ នៅក្នុងឳកាស Monsoon Season Sale។ សម្រាប់កម្មវិធី "“បង្វិលកងសំណាង“ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រញាប់ឡើងកុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅអោយសោះ!!!

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្រាប់ពត៌មានបន្ថែមៈ ០៩៨ ៩៩៨ ១០១

Facebook Page: SORYA Center Point

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់