• 2019-10-24 03:41:10
  • សេដ្ឋកិច្ច

សាលារៀនមួយនៅកម្ពុជា ឈ្នះពានរង្វាន់អាជីវកម្មប្រទេសអាស៊ានឆ្នាំ ២០១៩

  • 2019-10-24 03:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលារៀន Advance Learning Academy ឈ្នះពានរង្វាន់អាស៊ាន ក្នុងវេទិការពានរង្វាន់អាស៊ានលើកទី ៨ ឆ្នាំ ២០១៩ នៅសាលមហោស្រព HXC Grand, ICC Pudu, ទីក្រុងកូឡាឡាំពួរ, ប្រទេសម៉ាឡេស៊ី។

ពានរង្វាន់អាស៊ានលើកទី ៨ ឆ្នាំ ២០១៩ ត្រូវបានប្រារព្ធធ្វើនៅទីក្រុងកូឡាឡាំពួ។ ព្រឹត្តិការណ៍នេះ ត្រូវបានផ្តល់អនុសាសន៍ដោយឯកឧត្តម YB Datuk Seri Saifuddin Nasution Bin Ismail រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងកិច្ចការក្នុងស្រុក និងមានការចូលរួមពីមនុស្សជាង ១ ០០០ នាក់។

ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីទទួលស្គាល់ម៉ាកល្បីៗ និងកំណត់អត្តសញ្ញាណអ្នកដឹកនាំទីផ្សារ។ ឆ្នាំនេះពានរង្វាន់សរុបចំនួន ៧៥ ត្រូវបានប្រគល់ជូនម៉ាកល្បី ៗ តាមប្រភេទផ្សេងៗគ្នា នៅក្នុងផ្នែកម៉ាកឈានមុខគេលក្ខណៈអន្តរជាតិពានរង្វាន់សម្រាប់ការលើកកម្ពស់ការអប់រំត្រូវបានប្រគល់ជូនដល់សាលារៀន Advance Learning Academy ។

សាលារៀន Advance Learning Academy បានបើកប្រតិបត្តិការនៅទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ ២០១៤ នៅក្នុងផ្សារទំនើបអ៊ីអនម៉លហើយនៅឆ្នាំ ២០១៨ សាលារផនបានបើកទីតាំងទី ២ របស់ខ្លួន នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ។

លោក លីដែនញៀល ប្រធានក្រុមប្រឹក្សាសាលា បានមានប្រសាសន៍ថា “នេះពិតជាកិត្តិយស និងរំភើបសម្រាប់យើង ដោយយើងមិនបានរំពឹងថានឹងឈ្នះពានរង្វាន់នោះទេ ព្រោះមានយីហោជាច្រើនដែលបានបង្កើតឡើង និងសហគ្រិនដែលពូកែៗ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយនៅទីនេះ។ ប្រទេសកម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយយើងផ្តោតការយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា។ បេសកកម្មរបស់យើងគឺការពាំនាំយកមកនូវកម្មវិធីអប់រំដែលមានការទទួលស្គាល់ជាផ្លូវការនៅលើពិភពលោក ដែលជាចំនុចធ្វើអោយយើងមានភាពខុសគ្នានៅក្នុងប្រភេទអាជីវកម្មរបស់យើង។ នេះគឺជាមោទកភាពមួយសម្រាប់យើងក្នុងការធ្វើជាតំណាងរបស់ប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ។ ប្រទេសកម្ពុជានៅតែបន្តបង្ហាញទាំងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនិងស្ថិរភាពនយោបាយ” ។

Advance Learning Academy ផ្តល់ជូនកម្មវិធីដែលទទួលស្គាល់ជាផ្លូវការ ដែលមានកម្មវិធីសិក្សាដូចជា រ៉ូបូត របាំបាឡេ តេក្វាន់ដូ និងភាសាបរទេស៕

អត្ថបទ៖ វិបុត្រ

មតិយោបល់