• 2019-11-04 07:07:29
  • ព័ត៌មាន

រឿង​បួន​យ៉ាង​​ អ្នក​មិន​ចូល​ចិត្ត​អាន​គ្មាន​ថ្ងៃដឹង​ទាក់ទងនឹងការអានសៀវភៅ​

  • 2019-11-04 07:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការអាន​សៀវភៅ​គឺមាន​អត្ថ​ប្រ​យោជន៍ជា​ច្រើន​ដល់​មនុស្ស ហើយ​អ្នក​ជោគជ័យ​ទាំងឡាយ​សុទ្ធ​តែ​ជា​អ្នក​អាន​សៀវ​ភៅ។ ខាងក្រោម​នេះ​ជា​ហេតុ​ផល​បួន​យ៉ាង​បញ្ជាក់ថា​ការ​អាន​ពិតជា​មាន​សារៈសំខាន់​ដល់​មនុស្ស។

​១. ការ​អាន​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែងជា​អ្នក​អត់អាន​សៀវ​ភៅ។​ ការ​អាន​សៀវ​ភៅ​ត្រូវ​បាន​ក្រុម​អ្នកស្រាវ​ជ្រាវ​អះអាងថា​ជួយ​ធ្វើ​ឲ្យ​មនុស្ស​មាន​អាយុវែងជាង​អ្នក​មិន​អាន​សៀវភៅ​រហូត​ដល់​២៣​ខែ។

២. អ្នក​អាន​សៀវភៅ​ទទួល​ចំណេះដឹង​ល្អ​ជាង​អ្នក​អាន​លើ​ឧបករណ៍​អេឡិចត្រូនិច​ផ្សេង​ទៀត​។ អ្នក​ស្រាវ​ជ្រាវ​រកឃើញ​ថា​សិស្ស​ដែល​អាន​មេរៀន​តាម​សៀវភៅ​បាន​ចំណេះ​ដឹង​ច្រើន​ជាង​សិស្ស​ដែល​អាន​ឯកសារ​តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូនិច។ ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​សិស្ស​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​បោះពុម្ពមានការ​ចងចាំល្អ និង​​តែងរៀន​បាន​ពិន្ទុល្អ​ជាង​សិស្ស​ដែល​មើល​មេរៀន​តាម​​ឧបករណ៍​អេឡិច​ត្រូនិច។

៣.​ ការអាន​ជួយ​សម្រួច​ចំណេះ​ដឹង​របស់​ក្មេង​សម្រាប់ថ្ងៃអនាគត។ ក្មេងៗ​ដែល​ចូល​ចិត្ត​អាន និង​នៅ​ផ្ទះ​មាន​សៀវភៅ​អានច្រើន នឹងជួយ​សម្រួច​ចំណេះដឹងខាង​ផ្នែក​គិត​លេខ អក្សរសាស្រ្ត និង​បច្ចេកវិទ្យា​នៅ​ពេល​គេ​ធំឡើង។

៤.​ ការ​អានជួយ​បង្វឹក​ខួរ​ក្បាល​ឲ្យ​ប្រឆាំងទៅ​នឹង​ជំងឺ។ ការ​អាន​ទៀងទាត់​បានជួយ​ដល់​ការ​បង្វឹ​ក​ខួរក្បាល​របស់​មនុស្ស​ទៅ​នឹង​ជំងឺ។ ការលើកឡើងនេះ​ចង់មានន័យថា​​ពេលអានសៀវភៅ​អ្នក​នឹង​ជួប​នូវ​អ្វី​ថ្មីៗ ដែលធ្វើ​ឲ្យ​ខួរ​ក្បាល​របស់អ្នក​ធ្វើ​ការជា​ប្រ​ចាំ និង​ប្រៀប​ដូច​ជា​បានធ្វើ​ឲ្យ​ខួរក្បាល​ហ្វឹក​ហាត់​ឲ្យ​រឹងមាំ​ដូចនេះ​ដែរ៕

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់