- 2019-11-07 08:38:51
- ព័ត៌មាន
បួនចំណុចគួរដឹង កុំឲ្យបាត់ក្មេងពេលបុណ្យអុំទូកពិបាករក
- 2019-11-07 08:38:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បួនចំណុចគួរដឹង កុំឲ្យបាត់ក្មេងពេលបុណ្យអុំទូកពិបាករក
ចន្លោះមិនឃើញ
ក្នុងឱកាសពិធីបុណ្យអុំទូកប្រពៃណីជាតិនេះប្រជាពលរដ្ឋនឹងចូលរួម និងដើរលេងកម្សាន្តច្រើននៅម្ដុំមាត់ទន្លេ មុខវាំង និងកន្លែងកម្សាន្តមួយចំនួនផ្សេងទៀត។ ក្នុងពិធីធំបែបនេះរាល់ឆ្នាំតែងមានការវង្វេងគ្នា ឬបាត់ក្មេងជាដើម។
ដើម្បីបង្ការកុំឲ្យពេលជួបបញ្ហាបាត់ឬវង្វេងក្មេង ឬកូនៗ អ្នកចូលរួមពិធីបុណ្យ ឬដើរលេងក្នុងឱកាសបុណ្យអុំទូកហើយពិបាករកគួរដឹងចំណុចទាំងបួននេះ៖
១. ថតរូបកូនរបស់លោកអ្នកមុនចេញទៅចូលរួមពិធីបុណ្យអុំទូក៖ ត្រង់ចំណុចនេះមានន័យថាលោកអ្នកបានកត់ចំណាំអត្តសញ្ញាណកូនរបស់លោកអ្នកជាមុន និងអាចផ្ដល់ដំណឹងទៅអ្នកដទៃពីអត្តសញ្ញាណកូនរបស់អ្នកដូចជាដឹងថាកូនពាក់អាវពណ៌អ្វី ខោជើងវែង ឬជើងខ្លី សក់ពណ៌អ្វី មុខមាត់យ៉ាងម៉េចជាដើមនៅពេលបាត់ ឬវង្វេងគ្នាដើម្បីងាយស្រួលរក។
២. និយាយប្រាប់កូនពីកន្លែងដែលត្រូវទៅពេលវង្វេងគ្នា៖ ក្នុងករណីកូនរបស់លោកអ្នកមានវ័យធំល្មមអាចនិយាយយល់គ្នាបានច្បាស់ នោះអ្នកគួប្រាប់កូនជាមុនថាតើគួរទៅកាន់កន្លែងណាពេលមានករណីវង្វេងគ្នាតើតឡើងឬត្រូវដ្វែងរកអ្នកដើម្បីជួយ ដូចជារកសមត្ថកិច្ច ឬអាជ្ញាធរជាដើម។
៣. ដាក់លេខទំនាក់ទំនងជាប់នឹងកូនរបស់អ្នក៖ បើកូនអ្នកជាមនុស្សវ័យធំល្មមអាចចាំឈ្មោះឪពុកម្ដាយ ឬលេខទូរសព្ទរបស់អ្នកបាននោះមិនសូវជាបញ្ហាទេពេលវង្វេងគ្នា ព្រោះថាកូនអ្នកបានដឹងថាត្រូវទៅរកអ្នកណាដើម្បីស្វែងរកអ្នកវិញ។ ប៉ុន្តែបើកូនរបស់អ្នកមិនទាន់អាចធ្វើរឿងទាំងនេះបាន រឿងងាយបំផុតគឺដាក់លេខទូរសព្ទ ឬនាមប័ណ្ណរបស់អ្នកនៅក្នុងហោប៉ាវអាវ ឬខោរបស់កូនអ្នក ដើម្បីពេលវង្វេងគ្នា អ្នកដែលជួយសង្គ្រោះអាចទាក់ទងអ្នកបាន។
៤. ប្រាប់កូនអ្នកពីប្រភេទមនុស្សដែលអាចទុកចិត្តបានពេលវង្វេង៖ ត្រង់នេះមានន័យថាជួលកាលមនុស្សយើងមិនមែនសុទ្ធតែល្អទាំងអស់នោះទេ អាចថាបើជាក្មេងស្រីអាចត្រូវជនចម្លែកលួងលោមដើម្បីប្រព្រឹត្តរឿងអាក្រក់ណាមួយបើសិនជាក្មេងប្រាប់ថាខ្លួនវង្វេងបាត់ឪពុកម្ដាយ និងត្រូវការជំនួយ។ ដើម្បីសុវត្ថិភាពអ្នកត្រូវបង្ហាត់ ឬណែនាំកូនអ្នកឲ្យចំណាំអ្នកពាក់ឯកសណ្ឋានជាប៉ូលិស ជាមន្ត្រីសុខាភិបាល ឬក្រុមសង្គ្រោះជាដើម។
សង្ឃឹមថាបួនចំណុចនេះអាចនឹងជួយអ្នកបានក្នុងចំណែកណាមួយ ប្រសិនបើអ្នកជួបករណីវង្វេងគ្នាជាមួយកូន ឬក្មេងតូចៗមកជាមួយអ្នក៕
ប្រែសម្រួលចេញពី Helpful Tips for Keeping Kids Safe in Crowded Places