• 2019-11-28 02:49:00
  • ព័ត៌មាន

មកមើល ប្រតិទិនឆ្នាំ ២០២០ របស់រុស្ស៊ី បង្ហាញពីភាពអង់អាចរបស់លោកពូទីន

  • 2019-11-28 02:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​រុស្ស៊ី ការ​បញ្ចេញ​ប្រតិទិន​ប្រចាំ​ឆ្នាំ​ដែល​មាន​រូប​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន បាន​ក្លាយ​ទៅ​ជា​ទំនៀមទម្លាប់​ជា​រៀង​រាល់​ឆ្នាំ​ទៅ​ហើយ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះវាជាឱកាសមួយដើម្បីបង្ហាញរូបភាពរបស់មេដឹកនាំវិមានក្រឹមឡាំងថាជាបុរសដែលមាន​ភាព​អង់អាច។ ប្រតិទិន​រាល់​ឆ្នាំ តែង​បង្ហាញពីប្រធានាធិបតីរុស្ស៊ី​បញ្ចេញ​សមត្ថភាពរបស់​ខ្លួន​នៅជួរបាញ់ប្រហារ ឬចូលរួមក្នុងសកម្មភាពខាងក្រៅ​ផ្សេង​ៗ។ សម្រាប់​ឆ្នាំ ២០២០​វិញ ប្រតិទិន​បង្ហាញ​ពី​ភាព​អង់អាច​របស់​លោក​ពូទីន នៅ​ក្នុង​សកម្មភាព​ការទូត​ជាមួយ​អន្ដរជាតិ​ និង​ថ្នាក់​ដឹក​នាំ​ពិភពលោក​សំខាន់​ៗ។

ខាងក្រោមនេះ គឺជាប្រតិទិនឆ្នាំ ២០២០ របស់រុស្ស៊ី បង្ហាញពីភាពអង់អាចរបស់លោកពូទីន ៖

អត្ថបទ ៖ រ័ត្ន

មតិយោបល់