• 2019-12-03 02:07:04
  • ព័ត៌មាន

អាសន្នធំ! ពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ជម្លៀសខ្លួន ខណៈពេលព្យុះទីហ្វុងវាយប្រហារ

  • 2019-12-03 02:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ហ្វីលីពីន​រាប់​ពាន់​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​ខ្លួន ខណៈ​ពេល​ដែល​ព្យុះ​ទីហ្វុង Kammuri វាយ​ប្រហារ​កោះ Luzon ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ខ្យល់​ព្យុះ Kammuri បាន​វាយ​ប្រហារ​នៅ​ជិត​ទីក្រុង Gubat កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ និង​បន្ដ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ថែម​ទៀត។ កម្លាំង​ខ្យល់​ព្យុះ បាន​កើន​ឡើង​ល្បឿន​ខ្យល់​រហូត​ដល់ ២១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ក្លាយ​ជា​ខ្យល់​ព្យុះ​កម្រិត​ទី ៤។ លើស​ពី​នេះ​ទៀត ខ្យល់​ព្យុះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Legazpi ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង ដែល​នាំ​មក​នូវ​ខ្យល់​បក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​បាក់​ដី​ដ៏​គ្រោះ​ថ្នាក់​បំផុត។

អាជ្ញាធរ​ខេត្ត Albay នៃ​ទីក្រុង Legazpi បាន​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​ជាង ១​ម៉ឺន​នាក់​ដែល​អាច​ប្រឈម​មុខ​នឹង​ខ្យល់​ព្យុះ ទៅ​កាន់​កន្លែង​សុវត្ថិភាព។ អភិបាល​ខេត្ត Albay លោក Al Francis Bichara ឲ្យ​ដឹង​ថា​ "យើងត្រូវតែជម្លៀសពួកគេចេញហើយសម្រាប់អ្នក (អ្នកស្រុក) ដែលរឹងចចេសខ្ញុំបានផ្តាំទៅប៉ូលីស ឲ្យ នាំពួកគេទៅជំរុំជម្លៀសដែលនៅជិតបំផុត។”

ជាមួយគ្នា​ដែរ ខ្យល់​ព្យុះ Kammuri ក៏​បាន​បង្ខំ​ឲ្យ​សាលារៀន​ទាំង​អស់​​ក្នុង​តំបន់ បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ពេល​ដែល​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​បាន​លុប​ចោល​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់