• 2019-12-12 03:06:50
  • ព័ត៌មាន

មិនគួរឲ្យជឿ! រ៉ូបមួយរបស់ម្ចាស់ក្សត្រីអង់គ្លេស ត្រូវបានដាក់លក់ក្នុងតម្លៃជាង ៣០ម៉ឺនដុល្លារ

  • 2019-12-12 03:06:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ូប​ពណ៌​ទឹកបិច​សាច់​កាម្ញី​មួយ​ដែល​គ្រង​ដោយ​ម្ចាស់ក្សត្រី​អង់គ្លេស Diana រាំ​ជាមួយ​តារាសម្ដែង​ដ៏​ល្បី John Travolta ត្រូវ​បាន​លក់​ហើយ​ក្នុង​តម្លៃ ៣៤៧ ០០០​ដុល្លារ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

រ៉ូប​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​អ្នក​រចនា​ម៉ូត Victor Edelstein សម្រាប់​កម្មវិធី​មួយ​នៅ​សេតវិមាន​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ១៩៨៥។ រូប​ថត​របស់​ម្ចាស់​ក្សត្រី​រាំ​ជាមួយ​តារា​សម្ដែង ត្រូវ​បាន​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក។ រ៉ូប​ខាង​លើ​នេះ ត្រូវ​បាន​ទិញ​ដោយ​អង្គការ​សប្បុរសធម៌​ឯករាជ្យ​មួយ​ឈ្មោះ Historic Royal Palaces (HRP) កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ពេល​រ៉ូប​បរាជ័យ​ក្នុង​ការ​ដាក់​ដេញ​ថ្លៃ​កាល​ពី​ថ្ងៃ​ចន្ទនៅ​កន្លែង​ដាក់ដេញ​ថ្លៃ Kerry Taylor។ ដំបូង​ឡើយ​រ៉ូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​លក់​បាន​ក្នុង​តម្លៃ​ប្រមាណ​ជា ៣៨៨ ០០០​ដុល្លារ ប៉ុន្តែ​នៅ​មិន​មាន​ការ​បក​ស្រាយ​ណា​មួយ​ពី​មូលហេតុ​ដែល​រ៉ូប​នេះ​មិន​ត្រូវ​បាន​ដេញថ្លៃ​នៅ​ឡើយ​ទេ។

យ៉ាង​ណា​មិញ អ្នក​ទិញ​រ៉ូប​ខាង​លើ បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត​ដោយ​សារ​វា​នឹង​អាច​បន្ដ​ស្ថិត​នៅ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​លក្ខណៈ​ពិសេស​របស់​វា​គឺ ការ​តំណាង​ឲ្យ​ពេល​វេលា​ដ៏​សំខាន់​នៃ​ម៉ូត​សំលៀក​បំពាក់​របស់​រាជវង្ស​កាល​ពី​សតវត្ស​ទី ២០៕

ប្រភព៖ RT ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់