• 2019-12-18 02:52:31
  • ព័ត៌មាន

មកមើល ទិដ្ឋភាពផ្ទុះការតវ៉ាខ្លាំងនៅឥណ្ឌា ក្រោយចេញច្បាប់ផ្ដល់សញ្ជាតិថ្មី

  • 2019-12-18 02:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តវ៉ា​ដ៏​ចម្រូងចម្រាស់​មួយ បាន​ផ្ទុះ​ឡើង​នៅ​ទី​ក្រុង​ជា​ច្រើន​ទូទាំង​ប្រទេស​ឥណ្ឌា ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​សម្រេច​អនុម័ត​ជា​ផ្លូវ​ការ​នូវ​ច្បាប់​ផ្ដល់​សញ្ជាតិ​ថ្មី។ ច្បាប់​ថ្មី​នេះ ចែង​ថា​អាច​នឹង​ផ្ដល់​សញ្ជាតិ​ឥណ្ឌា​ដល់​ជន​អន្ដោប្រវេសន៍​មក​ពី​បី​ប្រទេស បង់ក្លាដេស, អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន លើក​លែង​តែ​ពួកគេ​កាន់​សាសនា​អ៊ីស្លាម។ ជាមួយគ្នា​ដែរ បក្ស​ប្រឆាំង​ជា​ច្រើន អះអាង​ថា​ច្បាប់​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដោយ​សារ​តែ​មាន​ភាព​លំអៀង​ទៅ​លើ​សាសនា​សម្រាប់​ការ​ផ្ដល់​សញ្ជាតិ ហើយ​វា​អាច​ប៉ះពាល់​ដល់​ប៉ះពាល់​ដល់​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាង ២០០​លាន​នាក់​ទូទាំង​ប្រទេស។

ខាងក្រោម​នេះ គឺជាទិដ្ឋភាពផ្ទុះការតវ៉ាខ្លាំងនៅឥណ្ឌា ក្រោយចេញច្បាប់ផ្ដល់សញ្ជាតិថ្មី ៖

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់