• 2020-01-02 07:23:54
  • សេដ្ឋកិច្ច

ចេញហើយ! តម្លៃប្រេងសាំងធម្មតា និង​ប្រេងម៉ាស៊ូត សុទ្ធតែឡើង​ថ្លៃ

  • 2020-01-02 07:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួងពាណិជ្ជកម្ម បញ្ចេញ​តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​ថ្មី​ចាប់​ពី​ថ្ងៃទី ១ ដល់ ១៥ ខែ មករា ឆ្នាំ ២០២០ ដែល​ឃើញ​ថា​តម្លៃ​ឡើង​គួរ​ឲ្យ​សម្គាល់​ ​បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ចុង​ខែធ្នូ។​

ក្នុង​សេចក្តី​ជូន​ដំណឹង ចាប់​ថ្ងៃ​ទី​ ១ ដល់​ ១៥ ខែ​មករា ​ឆ្នាំ២០២០ ​ក្រសួង​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​ប្រេង​ទាំង​អស់​ ត្រូវ​លក់​ តម្លៃ​ប្រេងសាំង​ធម្មតា​ក្នុង​មួយ​លីត្រ​ ៣ ៧៥០​រៀល ឡើង​ថ្លៃ ៥០រៀល និង​តម្លៃ​ប្រេង​ម៉ាស៊ូត​តម្លៃ​ ៣ ៦៥០​រៀល​​ ឡើង​ថ្លៃ ១៥០រៀល។

គួរ​បញ្ជាក់​ថា​ កាលពីថ្ងៃទី​ ១៦ ដល់ ៣១ ខែ​ខែធ្នូ ឆ្នា ២០១៩ កន្លងទៅ តម្លៃ​ប្រេងសាំងធម្មតា​ក្នុង​មួយ​លីត្រ​ ៣ ៧០០​រៀល និង​តម្លៃ​ប្រេង​ម៉ាស៊ូត​ក៏​ថ្លៃ​ ៣ ៥០០​រៀល​ដូច​គ្នា៕

អត្ថបទ៖ ម៉េងងី

មតិយោបល់