• 2020-01-08 02:01:53
  • ព័ត៌មាន

រឿង​ធំ! ​អ៊ីរ៉ង់ ​បាញ់​ស្រោច​មីស៊ីល ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​ហើយ​

  • 2020-01-08 02:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​ការ​បញ្ជាក់​នៅ​ព្រឹក​នេះ ​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់ បាន​បាញ់​ចេញ​ពី​ទឹក​ដី​អ៊ីរ៉ង់ ​សម្ដៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​២​កន្លែង​នៅ​ទឹក​ដី​អ៊ីរ៉ាក់។

មន្ទីរបញ្ចកោណ​របស់​អាមេរិក បាន​បញ្ជាក់​អ៊ីរ៉ង់​បាន​ប្រើប្រាស់​មីស៊ីល​បាញ់​ស្រោច​លើ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​២​កន្លែង​នៅ​ទឹក​ដី​អ៊ីរ៉ាក់ ​ផ្នែក​ខាង​ជើង​និង​ខាង​លិច។ ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ទិស​ខាងលិច​ឈ្មោះ​ថា​ Al Asad ​ទទួល​រង​ការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ផ្លូវ​ការ​ពី​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​ទេ​។

លោក ត្រាំ ​បាន​កោះ​ហៅ​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ ​បន្ទាន់​ដើម្បី​ពិភាក្សា​ពី​ទង្វើ​របស់​អ៊ីរ៉ង់​នេះ ​ខណៈ​ដែល​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​ប្រសិន​បើ​អ៊ីរ៉ង់​មាន​ប៉ះ​អាមេរិក​តែ​បន្តិច ​នោះ​ប្រទេស​នេះ​នឹង​ស្គាល់​ថ្នាំ​ខ្លាំង​ជាង​មុន​មិន​ខាន៕

ប្រភព៖ CNN ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់