• 2021-01-16 02:24:08
  • សុខភាព

គន្លឹះ​ផ្ដាច់គ្រឿងស្រវឹង​ សន្សឹមៗ ដើម្បីអនាគត

  • 2021-01-16 02:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេញ​និយម​ណាស់! បច្ចុប្បន្ន​នេះ​គ្រឿង​ស្រវឹង​អាច​ជា​ជម្រើស​ទី​ ១ របស់​អ្នក​ចូលចិត្ត​ជួបជុំ​ផឹកស៊ី​។ ប៉ុន្តែ​បើ​ញឹកញាប់ ឬ​ផឹក​រាល់ថ្ងៃ​នោះ​ អ្នកប្រាកដ​ជាអាច​ឈានទៅមាន​បញ្ហា​សុខភាព ពិសេស​គឺ កើត​ជំងឺក្រិន​ថ្លើម​ ដែល​នាំទុក្ខដល់ខ្លួនឯង និង​ក្រុមគ្រួសារ។ លោក​អ្នក​គួរ​គិត​ឡើង​វិញ និង​កែ​តម្រូវ​​ទម្លាប់​ស៊ីផឹកនេះ​ បើ​មិន​ចង់​ទ្រុឌទ្រោមសុខភាព និង​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃពេល​ចាស់​ទៅ ។​​

ប៉ុន្មាន​ចំណុច​ខាង​​ក្រោម​នេះ​ អាច​ជួយ​ឱ្យ​អ្នក​ផ្ដាច់​គ្រឿង​ស្រវឹង និង​មាន​សុខភាព​ប្រសើរ​ឡើង ៖

១. កំណត់​គោល​ដៅ​ឲ្យ​បាន​ច្បាស់​លាស់

ប្រកាស​ប្រាប់​គ្រួសារ​ និង​មិត្តភ័ក្ដិ​ថា​អ្នក​កំពុង​តែ​ព្យាយាម​ ផ្ដាច់​ស្រា ដើម្បី​ឲ្យ​ពួក​គេ​គាំទ្រ​​ក្នុង​ការ​ជា​សះស្បើយ​របស់​អ្នក និង​បដិសេធ​ក្នុង​អូសទាញ​នានា។ ម៉្យាង​ទៀត​មិន​គួរ​ឱ្យ​មាន​គ្រឿង​ស្រវឹងនៅ​ក្នុង​ផ្ទះ​នោះ​ទេ។

២. រក្សា​កំណត់​ត្រា​នៃ​ការ​ផឹក​

​​ រក្សា​កំណត់ត្រា​នៃ​ការ​ផឹក​របស់​អ្នក​រយៈ​ពេល​ពី ៣ ទៅ ៤ សប្ដាហ៍​សូម​កត់​រាល់​ពេល​ដែល​អ្នក​ផឹក​គ្រឿង​ស្រវឹង​​​ ព្រោះ​ចង់​ដឹង​ថា​អ្នក​ផឹក​ច្រើន​ប៉ុណ្ណា​។​ ការ​ពិនិត្យ​មើល​លទ្ធផល​នេះ​ប្រហែល​ជា​ការ​​ភ្ញាក់​ផ្អើល​ចំពោះ​ទម្លាប់​ផឹក​ប្រចាំ​សប្ដាហ៍​របស់​អ្នក។

៣. ផឹក​យឺត​ៗ

មិន​គួរ​លើក​ដាច់​​ញឹក​ពេក​ទេ អ្នក​គួរ​ផឹក​តិចៗ​សន្សឹម​ៗ​។ ម្យ៉ាង​ទៀត​គួរ​មាន​សូ​ដា ឬ​ទឹក​ផ្លែឈើ​បន្ទាប់​ពី​ផឹក​គ្រឿង​ស្រវឹង ឬ​កុំ​ផឹក​គ្រឿង​ស្រវឹង​​នៅ​​ពោះ​ទទេ។

៤.​ សម្ពាធ​ពី​មិត្តភ័ក្ដិ

​មិន​គួរ​ទន់​ជ្រាយ​ដោយ​​សារ​ការ​​អូសទាញ​ពី​អ្នក​ដទៃ​នោះ​ទេ ត្រូវ​តែ​ចេះ​បដិសេធ ឬ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ដែល​ចូលចិត្ត​បបួល​អ្នក​ផឹក។​

៥. រក្សា​ខ្លួន​អ្នក​ឱ្យ​រវល់

ផ្លាស់​​ប្ដូរ​ទម្លាប់​បែរ​ទៅ​លេង​កីឡា​ ហាត់​ប្រាណ ឬ​ទៅ​​មើល​កុន​វិញ​ល្អ​ជាង។ ប្រសិន​បើ​អ្នក​នៅ​ផ្ទះ​ ​អាច​បែរ​ទៅ​រៀន​ធ្វើ​ម្ហូប រៀប​ចំ​ផ្ទះ​ ឬ​សកម្ម​ភាព​ទាំង​ឡាយ​ដែល​កម្សាន្ត​អារម្មណ៍​ ជា​ជាង​ផឹក​គ្រឿង​ស្រវឹង។

ប្រសិន​បើ​អ្នក​អាច​ជោគជ័យ ក្នុង​​ការ​កំណត់​គោលដៅ​របស់​អ្នក​ នឹង​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​ជៀសវាង​ពី​ជំងឺ​ជា​ច្រើន​ដូចជា៖

  • កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម​
  • សុខភាព​តម្រងនោម​ល្អ​ក៏​ប្រសើរ
  • សល់​លុយកាក់​ច្រើនជាងមុន
  • ស្បែក​ និង​សម្រស់​ក៏​ស្អាត​ជាង​មុន​
  • ភ្ញាក់​ពីគេ​ងឡើងស្រលះមុខមាត់ អារម្មណ៍​ស្រស់​ស្រាយ​ជា​ង​មុន
  • ព្រមទាំង​ជួយ​ដល់​សុខភាព​អ្នក​ជា​ច្រើន​ទៀត ដោយ​គ្រាន់​តែ​ផ្ដាច់​គ្រឿងស្រវឹង៕​

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Harvard | helpguide | medicalnewstoday ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់