- 2020-01-31 03:24:59
- ព័ត៌មាន
កុំឱ្យគេច្រឡំ! ក្អកស្លេស្មល្មមៗធ្វើតាមវិធី ៦ យ៉ាងនេះមានប្រសិទ្ធភាពខ្ពស់
- 2020-01-31 03:24:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឱ្យគេច្រឡំ! ក្អកស្លេស្មល្មមៗធ្វើតាមវិធី ៦ យ៉ាងនេះមានប្រសិទ្ធភាពខ្ពស់
ចន្លោះមិនឃើញ
ជាទូទៅក្អកជាជំងឺផ្ដាសាយធម្មតាទូទៅ ប៉ុន្តែប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ក្នុងការព្យាបាលនោះ ជំងឺក្អកនេះប្រាកដជាមិនងាយនឹងជាសះស្បើយ ហើយវាក៏ធ្វើឱ្យរំខានក្នុងការរស់នៅ។ ប៉ុន្តែលោកអ្នកក៏អាចព្យាបាលជំងឺនេះដោយខ្លួនឯងបានដោយ វិធីសាស្ត្រធម្មជាតិ ៦យ៉ាងខាងក្រោមនេះអាចជួយឱ្យអ្នកធូរស្បើយបាន ៖
១. ទឹកឃ្មុំ
ទឹកឃ្មុំគឺជាឱសថធម្មជាតិដែលល្អបំផុត សម្រាប់ជួយព្យាបាលអ្នកនៅពេលឈឺបំពង់ក។ យោងតាមប្រភពនៃការស្រាវជ្រាវបានឲ្យដឹងថា វាក៏អាចជួយព្យាបាលជំងឺក្អកបានដែរ អ្នកគ្រាន់តែលាយទឹកឃ្មុំ ២ស្លាបព្រា ជាមួយទឹកក្ដៅ និងក្រូចឆ្មាររួចពិសាជាការស្រេច។
២. ទឹកខ្ញី និងម្រេច
នៅពេលអ្នកមានអារម្មណ៍ថា មិនស្រួលខ្លួនចេញជាអាការៈចង់ផ្ដាសាយ ទឹកខ្ញីជាជម្រើសលេខមួយជួយឱ្យខ្លួនប្រាណអ្នកផ្ទុកនូវកម្ដៅបាន។ របៀបធ្វើគ្រាន់តែដាំទឹកឱ្យពុះ ចិតខ្ញីជាចំណិតតូចៗ រួចបុកម្រេចចូលបន្តិចជាការស្រេច បញ្ជាក់ញ៉ាំនៅពេលទឹកក្ដៅអ៊ុនៗ។
៣. ប្រើឧបករណ៍បម្លែងសំណើម (Use a humidifier)
នៅពេលបន្ទប់ ឬកន្លែងដែលអ្នកកំពុងតែរស់នៅបានសភាពខ្យល់ក្ដៅហើយស្ងួតនោះនឹងងាយធ្វើឱ្យមានបញ្ហាបំពង់ក និងផ្លូវដង្ហើមជាក់ជាមិនខាន។ ដូចនេះគួរដាក់ ឬប្រើប្រាស់របស់អ្វីមួយដែលនៅជុំវិញខ្លួនអ្នកឱ្យវាបញ្ចេញសំណើម។
៤. ទឹក
ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ជៀសវាង ទុកឱ្យបំពង់កស្ងួត។ ជាទូទៅគ្រូពេទ្យបានណែនាំថា នៅពេលអ្នកមានអាការៈក្អក គួរតែពិសាទឹកឱ្យបាន ៣លីត្រក្នុងមួយថ្ងៃ។ បើអាចនោះទឹកក្ដៅឧណ្ហៗកាន់តែល្អ ព្រោះវាជួយឱ្យស្លេស្មរាវ។
៥. ទឹកម្នាស់
Bromelain គឺជាអង់ស៊ីមដែលកើតចេញពីផ្លែម្នាស់។ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក កាត់បន្ថយស្លេស្មក្នុងបំពង់ក និងបំបាត់ក្អក។
៦. រមៀត
រមៀតមានផ្ទុកនូវសារធាតុ Curcumin ដែលជាសមាសធាតុមួយជួយប្រឆាំងនឹងវីរុស និងបាក់តេរី។ វាមានអត្ថប្រយោជន៍ខ្លាំងចំពោះអ្នកមានបញ្ហាក្អកស្ងួត។ របៀបធ្វើលោកអ្នកគ្រាន់តែដាក់ ម្សៅរមៀត ១ស្លាបព្រាកាហ្វេ និងម្រេចខ្មៅ ១/៨ ស្លាបព្រាកាហ្វេ ចូលទៅក្នុងភេសជ្ជៈដូចជាទឹកក្រូច ឬតែក្ដៅក៏បាន៕