• 2020-02-01 02:55:02
  • សុខភាព

​គួរ​ឱ្យ​បារម្ភ! ​ថៃ​ក្លាយ​ជា​ប្រទេស​ទី​៦ ដែល​មេរោគ Corona ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​

  • 2020-02-01 02:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ពេល​នេះ ថៃ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Corona ​ឡើង​ដល់​១៩​នាក់​ហើយ ​ក្រោយ​ពី​រក​ឃើញ​៥​នាក់​ម្សិលមិញ​ទៀត ​ក្នុង​នោះ​មាន​អ្នក​បើក Taxi ​ជន​ជាតិ​ថៃ​ម្នាក់​ផង​ដែរ។

​នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋាភិបាល​ថៃ​នឹង​បញ្ជូន​យន្តហោះ​ទៅ​ដឹក​ប្រជាជន​របស់​ខ្លួន​ពី​ក្រុង Wuhan ​ប្រទេស​ចិន ​កន្លែង​ដែល​ផ្ទុះ​មេរោគ Corona ​។ ​ពលរដ្ឋ​ថៃ​នៅ​ក្រុង​នេះ ​មាន​សរុប​១៦១​នាក់ ​ហើយ​នឹង​ត្រូវ​ត្រលប់​មក​មាតុភូមិ​វិញ​នៅ​ថ្ងៃ​នេះ​ឯង ​ប៉ុន្តែ​ការ​វិល​ត្រលប់​មក​វិញ​នេះ​ក៏​ត្រូវ​តាម​ដាន​នឹង​ពិនិត្យ​ជំងឺ​យ៉ាង​ម៉ត់ចត់​ផង​ដែរ។

និយាយ​ពី​អ្នក​ជំងឺ Corona ​នៅ​ថៃ​បច្ចុប្បន្ន​នេះ​វិញ​គេ​រក​ឃើញ​ថា​អ្នក​បើក Taxi ​ដែល​ឆ្លង​មេរោគ Corona ​នោះ ​មិន​ដែល​ទៅ​ចិន​ឡើយ។ ​ដូច្នេះ​លោក​ឆ្លង​មេរោគ ដោយសារ​តែ​ដឹក​ភ្ញៀវ​ទេសចរណ៍​ប៉ុណ្ណោះ ​ខណៈ​ដែល​នេះ​ជា​ករណី​ទី​១​នៅ​ថៃ ​ដែល Corona ​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន។

ការ​រក​ឃើញ​ថា​មេរោគ Corona ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​នេះ ​ថៃ​បាន​ក្លាយ​ជា​ប្រទេស​ទី​៦​ហើយ ព្រោះ​៥​ប្រទេស​ផ្សេង​ទៀត​កន្លង​មក ​ក៏​មាន​ករណី​អ្នក​ជំងឺ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​ផង​ដែរ។ ​៥​ប្រទេស​នោះ​រួម​មាន ​អាមេរិក ​វៀតណាម ​អាល្លឺម៉ង់ ​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង៕

ប្រភព៖ Channelnewsasia អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់