• 2020-02-01 03:56:15
  • សុខភាព

មិន​ធម្មតា ​រុស្ស៊ី ​កូរ៉េ​ខាង​ជើង ​និង​៣​ប្រទេស​ទៀត​បិទ​ព្រំដែន ​ជាមួយ​ចិន ព្រោះ​ខ្លាច Corona ​

  • 2020-02-01 03:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ត្រឹម​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ ​មេរោគ Corona ​បាន​សម្លាប់​មនុស្ស​កើន​ឡើង​ដល់ ២៥៩នាក់ ចំណែក​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ បាន​កើន​ដល់ ១១៩៤៦នាក់។

​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​អាសន្ន​ចំពោះ​វីរុស​នេះ កាល​ពី​ព្រឹក​ម្សិលមិញ ស្រប​ពេល​ប្រទេស​ជា​ច្រើន​ទៀត​ក៏​បាន​ត្រៀម​ជម្លៀស​ប្រជាជន​ខ្លួន​ចេញ​ពី​ក្រុង Wuhan ​ប្រទេស​ចិន​ផង​ដែរ។ ​មិន​ត្រឹម​តែ​វិធានការ​ជម្លៀស​ប្រជាជន​ទេ ​ប្រទេស​ចំនួន​៥​ហើយ​បាន​បិទ​ព្រំ​ដែន ​និង​ហាម​ជើង​ហោះហើរ​របស់​ខ្លួន​ទៅ​មក​ប្រទេស​ចិន។ ​ក្នុង​នោះ ​មាន​ទាំង​ប្រទេស​មិត្ត​ជិតស្និទ្ធ​ចិន ​គឺ​រុស្ស៊ី ​និង​កូរ៉េ​ខាង​ជើង​ផង​ដែរ។

​ខណៈ​ដែល​៣​ប្រទេស​ទៀត​គឺ ​សហរដ្ឋ​អាមេរិក ​សិង្ហបុរី ​និង​ម៉ុងហ្គោលី។ ​អ៊ីតាលី ​និង​អ៊ីស្រាអែល ​បាន​រំសាយ​ជើង​ហោះហើរ​ទាំង​អស់​របស់​ខ្លួន ​ពី​ទឹក​ដី​ចិន ព្រោះ​ខ្លាច​ឆ្លង​ជំងឺ Corona ​ដូច​គ្នា។ ​ប្រជាជន​នៅ Wuhan ​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ចាកចេញ​ទៅ​ណា​នោះ​ទេ ប្រសិន​បើ​មិន​មាន​ការ​ចាំ​បាច់ ឬ​ប្រសិន​បើ​ទៅ​ត្រូវ​ពាក់​ម៉ាស់​ការពារ​ខ្លួន​ឱ្យ​បាន​ល្អ។ ​ប្រសិន​បើ​មាន​អាការៈ​មិន​ស្រួល​ខ្លួន ​ត្រូវ​រាយការណ៍​ទៅ​មន្ទីរពេទ្យ​ភ្លាម៕

ប្រភព៖ Shanghaiist អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់