• 2020-02-06 01:57:28
  • សុខភាព

ជួយ​គេ​រហូត! ​ពេល​នេះ​ជប៉ុន ​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Corona ​ដល់​៤៥​នាក់​ហើយ​

  • 2020-02-06 01:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជប៉ុន​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ Corona ​កើន​ឡើង​ដល់​៤៥​នាក់​ហើយ ​ក្រោយ​ពី​កប៉ាល់​ដែល​ពួកគេ​ត្រួត​ពិនិត្យ​ម្សិលមិញ​នេះ ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ជា​បន្ដ​បន្ទាប់។

​គិត​ត្រឹម​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ ​អ្នក​ស្លាប់​ដោយសារ​មេរោគ Corona ​បាន​កើន​ឡើង​ដល់​៥៦០​នាក់​ហើយ ខណៈ​ដែល​មនុស្ស​ជិត​៣​ម៉ឺន​នាក់​កំពុង​ផ្ទុក​មេរោគ​មួយ​នេះ​។ ​ក្នុង​ចំនួន​អ្នក​ផ្ទុក​មេរោគ​ទាំង​អស់​នោះ​ដែរ ​គឺ​មាន​ប្រទេស​ជប៉ុន​ឈរ​នៅ​លេខ​២​បន្ទាប់​ពី​ចិន ​ដោយ​បច្ចុប្បន្ន​នេះ​ជប៉ុន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ដល់​៤៥​នាក់​ហើយ។

​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ផ្ទុក​នៅ​ជប៉ុន​នេះ ​គឺ​ដោយសារ​តែ​ពួកគេ​បាន​ឃាត់​និង​ត្រួត​ពិនិត្យ​កប៉ាល់​មួយ​គ្រឿង​ដែល​ចូល​ចត​នៅ​កំពង់​ផែ Yokohama ។ ​កប៉ាល់​នោះ​ផ្ទុក​មនុស្ស​៣ ៧០០​នាក់ ​ហើយ​ជប៉ុន​បាន​យក​មនុស្ស​៣០០​នាក់​មក​ពិនិត្យ​មើល​ដើម្បី​ស្វែង​រក​មេរោគ Corona ​។ ​ចុង​ក្រោយ ប្រភព​នៅ​ជប៉ុន​បាន​បញ្ជាក់​ថា​ពួកគេ​រក​ឃើញ​មនុស្ស​ផ្ទុក​មេរោគ Corona ​មែន ​ដោយ​មាន​ចំនួន​១០​នាក់​បន្ថែម​ទៀត​ហើយ។ ​ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​លើ​កប៉ាល់​បើ​ទោះ​ជា​មិន​មាន​ផ្ទុក​មេរោគ​មែន ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​នៅ​លើ​កប៉ាល់​នេះ​រយៈ​ពេល​១៤​ថ្ងៃ​សិន ​ទើប​អាច​ចុះ​បាន៕

ប្រភព៖ Channelnewsasia អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់