• 2020-02-20 08:19:58
  • ព័ត៌មាន

ទុកធាត់ម្ដុំសិន! ទៅកម្មវិធីផ្សព្វផ្សាយម្ហូបអាហារ និងភេសជ្ជៈថៃ២០២០ ដឹងតែឆ្ងាញ់ម៉ាត់ មានទាំងបញ្ចុះតម្លៃ និងរង្វាន់សន្ធឹកទៀត

  • 2020-02-20 08:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រៀមៗ អ្នកចូលចិត្តភ្លក់ និងស្វែងយល់ពីម្ហូបអាហារបែបថៃ ឥលូវដឹងតែត្រូវចិត្តហើយ !

នាថ្ងៃទី ២២ ខែកុម្ភៈ រហូតដល់ ថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយ ម្ហូបអាហារ និងភេសជ្ជៈថៃ ឆ្នាំ ២០២០ THAI FOOD & BEVERAGE FESTIVAL នៅ ម៉ាក្រូ សែនសុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង 8ព្រឹក រហូតដល់ម៉ោង ៩យប់ ។

ក្នុងកម្មវិធីផ្សព្វផ្សាយនេះប្រារព្ធធ្វើឡើងរយៈពេល ៨ថ្ងៃនេះ នឹងផ្ដល់ឱកាសឲ្យបងប្អូនអាចរីករាយជាមួយការទិញផលិតផលថៃ ភេសជ្ជៈថៃ និងគ្រឿងទេសថៃជាច្រើនមុខ ជាមួយការបញ្ចុះតម្លៃយ៉ាងពិសេសបំផុត ហើយថែមទាំងអាចទស្សនាការចម្អិន និង ភ្លក់ម្ហូបថៃឆ្ងាញ់ៗ ពីភោជនីយដ្ឋានថៃដែលទទួលបានស្លាកសញ្ញាបញ្ជាក់លើគុណភាពមុខម្ហូបថៃ Thai Select ថាជាភោជនីយដ្ឋានដែលមានម្ហូបថៃឈ្ងុយឆ្ងាញ់ផងដែរ។

កាន់តែចំណេញនោះ សម្រាប់ការរាល់ចំណាយចាប់ពី ១០ដុល្លារឡើងទៅក្នុងការជាវទំនិញថៃនានាដែលបានចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានឆ្នោតផ្សងសំណាង ១សន្លឹក ដែលនឹងមានការចាប់ឆ្នោតផ្សងសំណាងផ្តល់រង្វាន់ជារៀងរាល់ថ្ងៃនៅវេលាម៉ោង៦ល្ងាច ក្នុងកម្មវិធីផ្សព្វផ្សាយនេះ ដែលក្នុងនោះរង្វាន់មានជាសម្ភារៈប្រើប្រាស់ជាច្រើនមុខផងដែរ។

កុំភ្លេចណ៎ា! កុំភ្លេចជួបគ្នានៅ THAI FOOD & BEVERAGE FESTIVAL 2020 នៅផ្សារទំនើប ម៉ាក្រូ សែនសុខ ភ្នំពេញ ចាប់ពីថ្ងៃទី ២២ ខែកុម្ភៈ រហូតដល់ ថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០ នេះណ៎ា៕

មតិយោបល់
អត្ថបទពេញនិយម