- 2020-02-24 07:03:43
- ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីម៉ាឡេ អាចនឹងក្លាយជាស្ត្រីដំបូងឡើងកាន់តំណែងបន្ដពីលោក មហាធៀរ
- 2020-02-24 07:03:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបនាយករដ្ឋមន្ត្រីម៉ាឡេ អាចនឹងក្លាយជាស្ត្រីដំបូងឡើងកាន់តំណែងបន្ដពីលោក មហាធៀរ
ចន្លោះមិនឃើញ
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ្នកស្រី Datuk Seri Dr Wan Aziza Wan Ismail អាចនឹងក្លាយជាស្ត្រីដំបូងបង្អស់ឡើងកាន់តំណែងនាយករដ្ឋមន្ត្រី ក្រោយពេលដែលលោក មហាធៀរ ដាក់ពាក្យលាលែងតំណែងទៅកាន់ព្រះមហាក្សត្រនៅថ្ងៃចន្ទនេះ។
ប្រភពជិតដិតជាមួយអ្នកស្រី Wan Aziza ឲ្យដឹងថា លោកមហាធៀរ បានតែងតាំងអ្នកស្រី Wan Azizah ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នក្រោយពេលដែលបក្ស PPBM របស់លោក សម្រេចដើរចេញពីរដ្ឋាភិបាល Pakatan Harapan ដែលកំពុងកាន់អំណាច។ នៅក្នុងការបង្ហោះលើហ្វេសប៊ុកមួយ ប្រធានបក្ស PPBM លោក Tan Sri Muhyiddin Yassin បាននិយាយថាគណបក្សបានសម្រេចចិត្តចាកចេញពីសម្ព័ន្ធភាពដែលកំពុងកាន់អំណាចបន្ទាប់ពីកិច្ចប្រជុំគណបក្សកាលពីម្សិលមិញពាក់ព័ន្ធនឹងមេដឹកនាំជាន់ខ្ពស់របស់ខ្លួន។
ក្រៅពីនេះ សមាជិកសភារបស់បក្ស PPBM ទាំងអស់ក៏បានធ្វើការលាលែងពីរដ្ឋាភិបាល Pakatan Harapan ផងដែរ ហើយពួកគេបានចុះហត្ថលេខាលើសេចក្ដីប្រកាសតាមលក្ខន្ដិកៈដើម្បីបន្ដការគាំទ្រលោក មហាធៀរជានាយករដ្ឋមន្ត្រី៕