• 2020-02-25 00:25:07
  • ព័ត៌មាន

មហាក្សត្រម៉ាឡេស៊ី ស្នើសុំលោក Mahathir បន្តកាន់តំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

  • 2020-02-25 00:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad បានប្រកាសលាលែងពីតំណែង ប៉ុន្តែត្រូវបានស្នើឲ្យបន្តធ្វើជាមេដឹកនាំបណ្តោះអាសន្ន ដោយព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី។

លោក Mahathir Mohamad

លោក Mahathir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រវែងពីរបន្ទាត់មួយថា លោកបានជូនដំណឹងដល់ព្រះមហាក្សត្រ អំពីការលាលែងតំណែងរបស់លោក នៅវេលាម៉ោង ១ រសៀល (ម៉ោងនៅទីក្រុងគូឡាឡាំពួរ) កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។

យោងតាមប្រភពព័ត៌មានពីកាសែត Reuters បានដកស្រង់សំដីប្រភពចំនួន ៣ ថា លោក Mahathir ក៏បានលាឈប់ពីគណបក្ស Parti Pribumi Bersatu Malaysia (PPBM) របស់ខ្លួនផងដែរ។ ការសម្រេចចិត្តរបស់លោក Mahathir កើតឡើង បន្ទាប់ពីមានការបះបោរនយោបាយ ក្រោយមានសេចក្តីរាយការណ៍កាលពីយប់ថ្ងៃអាទិត្យថា គណបក្សរបស់លោកគ្រោងនឹងបង្កើតរដ្ឋាភិបាលថ្មីមួយ។

យ៉ាងណាមិញ ព្រះមហាក្សត្រម៉ាឡេស៊ី បានទទួលយកការលាឈប់របស់លោក Mahathir ហើយ ប៉ុន្តែបានស្នើសុំលោក Mahathir ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន ខណៈពេលរង់ចាំការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ មុនពេលនោះមកដល់ លោក Mahathir នឹងចាត់ចែងកិច្ចការប្រទេសដដែល។

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ្នក​ស្រី Datuk Seri Dr Wan Aziza Wan Ismail

គួរឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ្នក​ស្រី Wan Azizah Wan Ismail អាច​នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​បង្អស់​ ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រោយ​ពេល​ដែល​លោក មហាធៀរ ​លាលែង​ទៅ។ លោក Mahathir បាន​ឡើង​កាន់​តំណែង​ក្នុង​វ័យ ៩៤​ឆ្នាំ​កាលពី​ខែ ឧសភា​ឆ្នាំ ២០១៨​កន្លង​ទៅ ដែល​ជា​លើក​ទី ២ ​ក្នុង​ការ​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់