- 2020-02-27 02:25:58
- ព័ត៌មាន
កូរ៉ូណាវីរុស ៖ សេដ្ឋកិច្ចសកលអាចប៉ះពាល់ខ្លាំង ក្រោយភាគហ៊ុននិងប្រេងធ្លាក់ថ្លៃ៣ថ្ងៃជាប់គ្នា
- 2020-02-27 02:25:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉ូណាវីរុស ៖ សេដ្ឋកិច្ចសកលអាចប៉ះពាល់ខ្លាំង ក្រោយភាគហ៊ុននិងប្រេងធ្លាក់ថ្លៃ៣ថ្ងៃជាប់គ្នា
ចន្លោះមិនឃើញ
ភាគហ៊ុននិងប្រេងបានធ្លាក់ថ្លៃ៣ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃពុធទី២៦កុម្ភៈដោយសារតែការភ័យខ្លាចកាន់កើនឡើងថាការឆ្លងរាលដាលកូរ៉ូណាវីរុសទំនងជាមិនអាចទប់ស្កាត់បាន ដោយវានឹងប៉ះពាល់កំណើនសេដ្ឋកិច្ចសកល។
ថ្លៃហ៊ុន Nikkei ជប៉ុនចុះ០,៨ភាគរយ S&P/ASXអូស្ត្រាលីចុះ២,៣ភាគរយ Kospi របស់កូរ៉េខាងត្បូងចុះ១ភាគរយ និងHang Seng នៅហុងកុងក៏ដូចThe Shanghai Compositeនៅក្រុងសៀងហៃចុះ០,៨ភាគរយ។ នៅតៃវ៉ាន់និងអាស៊ីអាគ្នេយ៍ ភាគហ៊ុនក៏ធ្លាក់ថ្លៃ នៅពេលផ្សារWall Streetអាម៉េរិក សន្ទស្សន៍ហ៊ុន S&P 500 បានបាត់បង់តំលៃអស់៧,៦ភាគរយនៅ៤ថ្ងៃមកនេះ។ ចំណែកប្រេងនៅផ្សារអាម៉េរិកចុះ៦៤សេនមកនៅត្រឹម៤៩,៨៦ដុល្លារក្នុងមួយបារ៉ែល និងប្រេងនៅផ្សារអាស៊ីចុះ១៦សេនមកនៅត្រឹម៥៤,១០កាលពីថ្ងៃអង្គារ។
សូមបញ្ជាក់ថា ដោយសារតែមានការបារម្ភថាការផ្ទុះជម្ងឺឆ្លងបច្ចុប្បន្ននឹងប៉ះពាល់តំរូវការប្រេង វាបានធ្វើអោយប្រេងធ្លាក់ថ្លៃអស់ជិត១០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ទោះជាបិទការផ្គត់ផ្គង់ប្រេងពីលីប៊ីភាគច្រើន និងអង្គការនាំចេញប្រេងOpecរួមជាមួយសម្ពន្ធមិត្តរុស្ស៊ី ព្រមព្រៀងគ្នាដើម្បីកាត់បន្ថយផលិកម្មប្រេងក្តី៕