• 2020-02-27 10:58:33
  • សេដ្ឋកិច្ច

បណ្ឌិត​ គីម​ ហ៊ាង៖​ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​មួយ​មាន​ហាងឆេង​ និង​តម្លៃ​ខ្ពស់​

  • 2020-02-27 10:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកបណ្ឌិត​ គីម​ ហ៊ាង​ អ្នក​ជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា​ ថាលោក​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ដែល​អាច​ធ្វើ​ឲ្យ​ដី​នៅ​​ភូមិ​រទាំង​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ មាន​ហាងឆេង​​ឡើងខ្ពស់ ក្រោយ​ពី​​លោក​បាន​ចាក​ដី​បុក​គ្រឹះ​បុរី​នៅ​ពេល​ថ្មីៗ​នេះ។​

បណ្ឌិត​ គីម​ ហ៊ាង​

អ្នក​ជំនាញ​អចលនទ្រព្យ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​អំឡុង​៣ឆ្នាំ​មុន​ក្នុង​តំបន់​ភូមិ​រទាំង​ ឃុំ​ភូមិធំ​ ស្រុក​កៀនស្វាយ​នេះ​ ដី​គឺ​មាន​តម្លៃ​ទាប​មែនទែន​ និង​មិន​មាន​ទីផ្សារ​អ្វី​នោះ​ទេ។​ ប៉ុន្តែ​ឥលូវ​នេះ​មិន​ដូច​ពី​មុន​ឡើយ ​គ្រាន់​តែ​ចាក់​ដី​ និង​មិនទាន់​បុក​គ្រឹះ​ធ្វើ​ បុរី​ ខេអេស​ រេស៊ីដេន ​ស្រួលបួល​ផង​នោះ ​តម្លៃ​ដី​ឡើង​ថ្លៃ​ទ្វេ​ជា​២​ទៅ​៣​ដង​បាត់​ទៅ​ហើយ។​ ទម្រាំ​តែ​សាងសង់​បុរី​រួចរាល់​ទៀត​នោះ​ ដី​ក្នុង​តំបន់​ខាង​លើ​នេះ​នឹង​រឹតតែ​មាន​ទីផ្សារ​ខ្ពស់​ថែម​ទៀត។​ ទន្ទឹម​និង​នេះ​លោក​ទទួល​បាន​ការ​កោតសរសើរ​ពី​ប្រជាជន​ក្នុង​ភូមិ​ និង​បាន​អរគុណ​ដែល​បាន​ជួយ​ឲ្យ​ដី​នៅ​ក្នុង​តំបន់​ខាង​លើ​មាន​ទីផ្សារ​ដែល​ទទួល​បាន​តម្លៃ​ខ្ពស់។​

លោក​បណ្ឌិត​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ​វត្តមាន​បុរី​ ខេអេស​ រេស៊ីដេន​ នឹងធ្វើ​ឲ្យ​​មាន​ការ​អភិវឌ្ឍន៍​ដូច​ជា​ផ្លូវ​ថ្នល់​ និង​ប្រព័ន្ធ​ទឹក​ភ្លើង​ជា​ដើម​នៅ​ពេល​ខាង​មុខ​នេះ។​ មួយ​វិញ​ទៀត​អ្នក​ជំនាញ​រូប​នេះ​ ក៏​បាន​ផ្ដាំ​ទៅ​អ្នក​ខេត្ត​កណ្ដាល​ ព្រៃវែង​ ស្វាយរៀង​ជា​ដើម​ ប្រសិន​បើ​ចង់​បាន​ផ្ទះ​ដែល​មាន​បរិយាកាស​ល្អ​បែប​ធម្មជាតិ​ និង​ធានា​ផ្ទះ​បែបបទ​ច្បាប់​ត្រឹមត្រូវ​ ស្រប​ច្បាប់​រដ្ឋ​ ១០០% ​នោះ​អាច​ទាក់ទង​បុរី​ ខេអេស​ រេស៊ីដេន​ (០១២ ៤៤ ៩៦ ៤៤) ខណៈ​តម្លៃ​ផ្ទះ​ក៏​សមរម្យ​សម្រាប់​អ្នក​មាន​ជីវភាព​មធ្យម​តែ​ម្ដង៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់