• 2020-03-02 07:43:14
  • សេដ្ឋកិច្ច

កក្រើក! កំពូលតារាល្បីៗរួមគ្នាអង្រួនឆាកផ្សារទំនើប វឌ្ឍនៈរកម្ចាស់រង្វាន់ ១០ម៉ឺនដុល្លារ

  • 2020-03-02 07:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃសៅរ៍ទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្សារទំនើប វឌ្ឍនៈ កាពីតាល បានរៀបចំកម្មវិធីប្រគំតន្ត្រីអបអរសាទរការចាប់រង្វាន់ធំអស្ចារ្យដល់អតិថិជនរបស់ខ្លួនដែលមានសំណាងចំនួន៣រូបដោយរង្វាន់ សរុបជាទឹក ប្រាក់មានតម្លៃរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោក ឈន់ សម្បត្តិ ប្រធានគ្រប់គ្រងផ្នែកអប់រំ និង អភិវឌ្ឍន៏នៃក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន បានថ្លែងនៅក្នុងកម្មវិធីថា នេះមិនមែនជាលើកទីមួយទេ ដែលវឌ្ឍនៈកាពីតាលបានផ្ដល់សំណាង ជូនដល់អតិថិជនរបស់ខ្លួន។ “អតិថិជនតែងតែជាអតិភាពទីមួយរបស់ ពួកយើងជានិច្ច ដូច្នេះជារឿយៗផ្សារទំនើប វឌ្ឍនៈ កាពីតាល តែងតែខិតខំស្វែងរកនូវអ្វីដែលថ្មី និងអស្ចារ្យផ្ដល់ជូនអតិថិជនវិញជាក់ស្ដែងដើមឆ្នាំនេះយើងផ្ដល់ជូនរង្វាន់ជាទឹកប្រាក់សរុបរហូតដល់ ១០មុឺនដុល្លារឯណោះ”។

រង្វាន់ធំដែលអតិថិជនទទួលបាន ទាំង ៣ រង្វាន់មានដូចជា៖

-រង្វាន់ទី១ គឺ ទូរទស្សន៍និងឧបករណ៍បំពងសម្លេង ឆ្លាតវៃ ម៉ាក BANG & OLUFSEN (B&O)

-រង្វាន់ទី២ សាឡុងនិងតុលំអរដ៏ ស្រស់ស្អាត ម៉ាក FENDI CASA

-ឯរង្វាន់ទី៣ គឺ ជាការបន្ថែមបញ្ជូលគ្នារវាង គ្រែគេងម៉ាក Poltrona Frau និងពូកម៉ាក FRETTE ដែលរង្វាន់ទាំងនេះ សុទ្ធតែជាផលិតផលដែលមានគុណភាពខ្ពស់ ស្ដង់ដាពិភពលោក និង មានតម្លៃរាប់មុឺនដុល្លារ។

នេះជាលើកដំបូងបំផុតដែលផ្សារទំនើបវឌ្ឍនៈបានរៀបចំកម្មវិធីប្រគំតន្ត្រី ដែលមានការចូលរួមពីកំពូលតារាចម្រៀង មាស សុខសោភា តារាចំរៀង original song កញ្ញា ចិត្ត កញ្ចនា និង លោក ស៊ូ លីផេង ដើម្បីធ្វើឲ្យអតិថិជនក៏ដូចជាអ្នកគាំទ្រមានអារម្មណ៍កាន់តែស្និទ្ធស្នាលនិងសប្បាយរីករាយក្នុងឱកាសដ៏វិសេសវិសាលនេះជាមួយ វឌ្ឍនៈ កាពីតាល។

គួររំលឹកផងដែរថា ផ្សារទំនើបវឌ្ឍនៈចាប់ដំណើរការតាំងពីឆ្នាំ ២០១៣ ដោយផ្ដោតលើផលិតផលដែលជាម៉ាកល្បីៗលំដាប់ពិភពលោកជាសំខាន់ដែលមានដូចជា BRIONI , BOTTEGA VENETA, BANG & OLUFSEN, CHRISTOFLE, CANALI, CLARINS, FRETTE, SALVATORE FERRAGAMO, HUGO BOSS, JIMMY CHOO, L’Occitane en Provence, POLTRONA FRAU, ROBERTO CAVALLI, SANTONI, STEFANO RICCI, TWG និង កាហ្វេ Arabica ដែលមានប្រភពមកពីប្រទេសជប៉ុនជាដើម។

វឌ្ឍនៈ កាពីតាល ក៏នឹងបន្តនាំចូលនូវផលិតផលម៉ាកល្បីៗពីជុំវិញពិភពលោក មកកាន់កម្ពុជា ជាបន្តបន្ទាប់ទៀតនៅក្នុងពេលឆាប់ៗនេះ និង អនាគត ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង ទីផ្សារកម្ពុជាខាងផ្នែកផលិតផលនិងសេវាកម្មប្រណិតៗលំដាប់ថ្នាក់ពិភពលោក។ ចង់បានផលិតផលម៉ាកល្បីៗ គុណភាពខ្ពស់លំដាប់ពិភពលោក និង ពេលវេលាដ៏សប្បាយរីករាយ បែបទាន់សម័យ គឺត្រូវតែនៅ វឌ្ឍនៈ កាពីតាល៕

អត្ថបទ៖ សំភី

មតិយោបល់