• 2020-03-06 07:13:42
  • ព័ត៌មាន

ខ្លាំងមែន! សិង្ហបុរីផលិតបានឧបរកណ៍ធ្វើតេស្ដ COVID-19 អាចដឹងលទ្ធផលត្រឹមពេល ៣ម៉ោង

  • 2020-03-06 07:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី​ទើបតែ​ផលិត​បាន​ឧបករណ៍​ថ្មី​សម្រាប់​ធ្វើ​តេស្ដ​រក​មេរោគ Covid-19 កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ហើយ​អាច​ចេញ​លទ្ធផល​យ៉ាង​ច្បាស់​ដោយ​ប្រើ​រយៈ​ពេល​ត្រឹម​តែ ៣​ម៉ោង​ប៉ុណ្ណោះ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Home Team Science & Technology Agency (HTX) បាន​រួម​ដៃ​គ្នា​ជាមួយ​មន្ទីរ​ពិសោធន៍ Veredus ដើម្បី​ផលិត​ឧបករណ៍​ធ្វើ​តេស្ដ​នេះ​ឡើង ដែល​អាច​រក​ឃើញ​លទ្ធផល​ច្បាស់ ៩៩​% ក្នុង​ពេល​៣​ម៉ោង។ ប្រភព​ដដែល​បន្ថែម​ថា ឧបករណ៍​ថ្មី​នេះ មាន​ភាព​លឿន​ជាង​ឧបករណ៍​ដែល​ធ្លាប់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​តាម​មន្ទីរពេទ្យ​កន្លង​មក ហើយ​វា​មិន​ត្រឹម​តែ​ធ្វើ​តេស្ដ​រក​វត្ដមាន​របស់ Covid-19 ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ដឹង​ពី​លក្ខណៈ​ធ្ងន់ធ្ងរ​របស់​វា​ទៀត​ផង។ សំណាក​ទាំង​អស់ ត្រូវ​បាន​ប្រមូល​មក​ពី​កន្លែង​ត្រួត​ពិនិត្យ​ទូទាំង​ប្រទេស​សិង្ហបុរី ដើម្បី​ស្វែង​រក​មេរោគ Covid-19។

ជាមួយគ្នាដែរ ឧបករណ៍ថ្មីនេះ បាន​ទទួល​ការអនុញ្ញាតជាបណ្តោះអាសន្នពីអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហវុរី (HSA) ហើយអាចត្រូវបានប្រើប្រាស់ដោយមន្ទីរពិសោធន៍ ឬមន្ទីរពេទ្យដោយផ្ទាល់ដើម្បីធ្វើតេស្តិ៍អ្នកជំងឺ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់