• 2020-03-11 00:33:12
  • ព័ត៌មាន

ដូណាល់ ត្រាំ មិនទាន់ធ្វើតេស្តឡើយ ក្រោយធ្លាប់នៅជាមួយអ្នកតេស្តឃើញវីរុសកូរ៉ូណា

  • 2020-03-11 00:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមលេខាធិការសារព័ត៌មាននៃសេតវិមាន លោកស្រី Stephanie Grisham បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់បានធ្វើតេស្តរកវីរុសកូរ៉ូណាឡើយ ដោយសារលោកមិនបានប៉ះពាល់ជាមួយអ្នកណាម្នាក់ដែលឆ្លងវីរុសនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ

លោកស្រី Stephanie បានឲ្យដឹងថា "ប្រធានាធិបតីមិនបានទទួលការធ្វើតេស្តរកវីរុសកូរ៉ូណាឡើយ ព្រោះលោកមិនមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជំងឺកូរ៉ូណា ហើយលោកក៏មិនមានរោគសញ្ញាអ្វីដែរ។ ប្រធានាធិបតី ត្រាំ នៅតែមានសុខភាពល្អដដែល ហើយគ្រូពេទ្យនឹងបន្តតាមដានលោកយ៉ាងដិតដល់"។

ទោះជាយ៉ាងណា មេដឹកនាំអាមេរិកខាងលើ បានទាក់ទងជាមួយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បន្ទាប់ពីពួកគេបានចូលរួមក្នុងសន្និសីទអភិរក្សដ៏សំខាន់មួយ នៅថ្ងៃទី ២៦-២៩ ខែកុម្ភៈ ដែលមនុស្សម្នាក់ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសកូរ៉ូណានេះ។ អ្នករៀបចំសន្និសីទបានកត់សម្គាល់ថា អ្នកដែលឆ្លងជំងឺនេះមិនបាននៅជិតលោក ត្រាំ ទេ ប៉ុន្តែអ្នករៀបចំម្នាក់បានទាក់ទងទាំងជាមួយលោក ត្រាំ និងអ្នកឆ្លង៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់