• 2020-03-11 01:38:28
  • ព័ត៌មាន

មិនធ្លាប់ដឹង! សិង្ហបុរីយកថ្លៃព្យាបាលដល់ជាង ៥ពាន់ដុល្លារពីអ្នកជំងឺ Covid-19

  • 2020-03-11 01:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​សិង្ហបុរី បាន​ចាប់​ផ្ដើម​គិត​ថ្លៃ​ព្យាបាល​ពី​ភ្ញៀវ​ទេសចរ​ដែល​ទទួល​ការ​ព្យាបាល​ជំងឺ​ឆ្លង​ថ្មី Covid-19 ក្នុង​ប្រទេស។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​ក្រុង។

វិធានការណ៍​ថ្មី​របស់​សិង្ហបុរី​នេះ ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ហើយ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ៧​ខែ​មីនា នៅ​ពេល​ដែល​អាជ្ញាធ​រ​រក​ឃើញ​អ្នក​ដំណើរ​ពីរ​នាក់​មក​ពី​ឥណ្ឌូនេស៊ី​មាន​ផ្ទុក​វីរុស​នេះ។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ដោយមើលឃើញពីការកើនឡើងនូវចំនួននៃការឆ្លងជំងឺ Covid-19 នៅទូទាំងពិភពលោកហើយការកើនឡើងនូវចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសសិង្ហបុរី យើងត្រូវ​គិត​គូរ​ជា​អាទិភាព​ពី​ធនធាននៅមន្ទីរពេទ្យសាធារណៈរបស់យើង។” គេហទំព័ររបស់ក្រសួងសុខាភិបាល ឲ្យ​ដឹង​ថា​ការព្យាបាលការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរដ្ឋសាំងហ្គាពួរជាធម្មតាមានតម្លៃចន្លោះពី ៤ ៣០០-៥ ៨០០ ដុល្លារ។

គួរ​បញ្ជាក់​ថា ​មក​ទល់​ពេល​នេះ សិង្ហបុរី​មាន​ករណី​ឆ្លង​ជំងឺ Covid-19 ចំនួន ១៦៦​ករណី​ហើយ​នៅ​ទូ​ទាំង​ប្រទេស៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់