• 2020-03-12 00:17:09
  • ព័ត៌មាន

អភិបាលខេត្តកំពង់ចាម៖ ប្រាប់ពីមូលហេតុ៣យ៉ាងទៅបងប្អូនទាំងអស់កុំមានការភិតភ័យរឿងកូវីដ១៩ ដែលកើតលើភ្ញៀវទេសចរណ៏ជនជាតិអង់គ្លេស

  • 2020-03-12 00:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះវិរុសកូរ៉ូណាកំពុងរាតត្បាតជាង១០០ប្រទេសទូទាំងពិភពលោក ធ្វើអោយប្រជាជនមានការព្រួយបារម្ភជាខ្លាំង។ ចំណែកប្រទេសកម្ពុជាយើងវិញ ទើបតែមានករណី៣ ប៉ុណ្ណោះ ហើយមួយករណីដែលនៅខេត្តកំពង់ចាមនេះ បើយោងទៅតាមផេកហ្វេសប៊ុកផ្លូវការរបស់អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ៖

ប្រភពរូប៖ Facebook

រដ្ឋបាលខេត្តកំពង់ចាមមានការជឿរជាក់ លើចំណាត់ការរបស់អាជ្ញាធរខេត្ត​ ក៏ដូចជាក្រសួងសុខាភិបាល សូមបងប្អូនទាំងអស់គ្នាកុំមានការភិតភ័យ ព្រួយបារម្ភ និងកុំជឿរលើព័ត៌មានមិនពិតមួយចំនួនដែលនាំអោយបងប្អូនខាតបង់ប្រយោជន៍​ និងពេលវេលា។ សូមបងប្អូនមេត្តាជ្រាបថា:

  • ១.ភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេសនោះមិនមែនឆ្លងជម្ងឺ Covid 19 ក្នុងប្រទេសកម្ពុជាយើងទេ គាត់ឆ្លងពេលគាត់នៅលើយន្តហោះ ក្នុងពេលធ្វេីដំណេីរពីប្រទេសរបស់គាត់មកកាន់ប្រទេសវៀតណាម។

  • ២.រូបគាត់ស្នាក់នៅលើកប៉ាល់ ទេសចរណ៍​ មិនបានចុះមកលើគោកទេ ជាពិសេសគាត់ស្នាក់នៅក្នុងបន្ទប់មួយម្នាក់ឯង​ មិនបាននៅលាយឡំជាមួយភ្ញៀវដទៃទៀតទេ។

  • ៣.បច្ចុប្បន្ន!គាត់ត្រូវបានកំពុងពិនិត្យព្យាបាលដោយយកចិត្តទុកដោយក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយបានរៀបចំទុកដាក់គាត់ ដោយបន្ទប់ដាច់ដោយឡែក ក្រោមការតាមដានមើលជាប្រចាំពីបុគ្គលិក មន្ទីរពេទ្យខេត្តកំពង់ចាម ក្រោមការគាំទ្រជំនួយឧបត្ថម្ភពីអាជ្ញាធរខេត្ត​ និងក្រសួងសុខាភិបាល ។

ដូច្នេះ យើងមិនត្រូវមានការព្រួយបារម្ភក្នុងការរីករាល់ដាលមេរោគនោះទេ! តែយើងត្រូវអនុវត្តន៍តាមការណែនាំ របស់អ្នកជំនាញ និងត្រូវមានអនាម័យអោយបានគ្រប់ៗគ្នា សូមអោយបងប្អូនមានសុខភាពល្អទាំងអស់គ្នា !! បំណងល្អពីរដ្ឋបាលខេត្តកំពង់ចាម ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់