- 2020-03-16 02:47:16
- ព័ត៌មាន
មកមើល ទិដ្ឋភាពក្រុងញ៉ូវយ៉កប្រែជាស្ងាត់ជ្រងំ ក្រោយកូរ៉ូណាវីរុសវាយប្រហារ
- 2020-03-16 02:47:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ទិដ្ឋភាពក្រុងញ៉ូវយ៉កប្រែជាស្ងាត់ជ្រងំ ក្រោយកូរ៉ូណាវីរុសវាយប្រហារ
ចន្លោះមិនឃើញ
ទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក បានប្រែក្លាយពីទីក្រុងអ៊ូអរមកជាទីក្រុងដែលស្ងាត់ជ្រងំក្រោយពេលដែលកូរ៉ូណាវីរុសវាយប្រហារ ដោយរដ្ឋាភិបាលណែនាំមិនឲ្យមានការជួបជុំ ឬប្រមូលផ្ដុំ។ កន្លែងសាធារណដែលធ្លាប់តែមានមនុស្សច្រើនសន្ធឹកដូចជា Times Square និង Grand Central Terminal បានធ្លាក់ចុះចំនួនមនុស្សយ៉ាងខ្លាំង ដោយសារបុគ្គលិកភាគច្រើនសម្រេចចិត្តធ្វើការពីផ្ទះ។ គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងកូរ៉ូណាវីរុសឡើងដល់ ៣ ៧១៤ករណីហើយ ខណៈអ្នកស្លាប់ឡើងដល់ ៦៨នាក់៕
ខាងក្រោមនេះ គឺជាទិដ្ឋភាពក្រុងញ៉ូវយ៉កប្រែជាស្ងាត់ជ្រងំ ក្រោយកូរ៉ូណាវីរុសវាយប្រហារ ៖