• 2020-03-19 03:23:49
  • ព័ត៌មាន

ហាងកាហ្វេនៅ Raffles ប្រែក្លាយជាភោជនីយដ្ឋានបែបអ្នកទីក្រុងប៉ារីសសម័យបុរាណ

  • 2020-03-19 03:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ Raffles Hotel Le Royal បានសម្ពោធភោជនីយដ្ឋានថ្មីមួយកាលពីខែកុម្ភៈ កន្លងទៅ ដែលមានរចនាបទ័្ម​បែបអ្នកទីក្រុងប៉ារីសសម័យបុរាណ ដែលមានឈ្មោះថា Le Phnom 1929។

Le Phnom 1929 ដែលពីមុនត្រូវបានគេស្គាល់ថាជាហាងកាហ្វេមុន្នីវង្ស បានលេចរូបរាងថ្មីដើម្បីផ្ដល់ជូននូវបទពិសោធន៍ពិតប្រាកដនៃការទទួលអាហារបែបសហសម័យ ដោយមានទីតាំងធំទូលាយ និងមានចុងភៅជំនាញម្ហូបបារាំងយ៉ាងស្ទាត់ជំនាញ។

លោក Oliver Dudler នាយកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Raffles បានថ្លែងថា រសនិយមក្នុងពិសារអាហារនៅទីក្រុងនាពេលបច្ចុប្បន្ននេះ គឺផ្អែកទៅលើរសជាតិឆ្ងាញ់សេវាកម្មល្អ ឥតខ្ចោះ សក្តិសមនឹងតម្លៃ និងបរិយាកាសស្រស់បំព្រង ហើយ​ចំណុចទាំងអស់នេះ សុទ្ធតែត្រូវបានផ្ដល់ជូននៅ Le Phnom 1929។

សូមបញ្ជាក់ថា Le Phnom 1929 ជាភោជនីយដ្ឋានថ្មីនៅភ្នំពេញ ដែលមានបម្រើម្ហូបបែបផែនបារាំងដែលចាប់ផ្ដើមបើកកាលពី ថ្ងៃទី១ ខែកុម្ភៈ និង ដាក់ដំណើរការជាផ្លូវការនាថ្ងៃទី១ ខែមីនាឆ្នាំ២០២០ កន្លងទៅ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់