• 2020-03-20 06:00:20
  • ព័ត៌មាន

ក្រសួងអប់រំ អំពាវនាវឲ្យអាណាព្យាបាលសិស្ស បង្ហាត់បង្រៀនកូនតាមផ្ទះតាមកម្មវិធីរបស់ក្រសួង

  • 2020-03-20 06:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីអំពាវនាវ ដល់អាណាព្យាបាល មាតាបិតាសិស្សាទាំងអស់ ជួយបង្ហាត់បង្រៀនកូនខ្លួននៅតាមផ្ទះដោយខ្លួនឯង ក្នុងកំឡុងពេលដែលគ្រឹះស្ថានសិក្សា គ្រប់គម្រិតត្រូវបានអនុញ្ញាត ឲ្យអនុវត្តវិសម្សកាលមុនកាលកំណត់។

ក្នុងនោះដើម្បីសម្រួលដល់ការរៀនសូត្រ របស់សិស្សក្រសួងអប់រំ បានដាក់ចេញនូវកម្មវិធី សិក្សាតាមអនឡាញមួយចំនួនផងដែរ។

ថ្មីៗនេះក្រសួងបានដាក់ឲ្យ អនុវត្តជាផ្លូវការកម្មវិធី «កុមាររៀនកុមារចេះ» ដែលរួមមានកញ្ចប់សម្ភារៈ អំណាន និងគណិតវិទ្យាកម្រិតថ្នាក់ដំបូងនៅបឋមសិក្សាដូចជា សៀវភៅណែនាំសម្រាប់គ្រូ និងឯកសារបង្រៀន និងរៀនសម្រាប់ប្រើប្រាស់ ក្នុងមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី១ និងទី២ ដែលនឹងបំពេញបន្ថែមទៅលើសៀវភៅសិក្សា គោលភាសាខ្មែរ-អានសសេរដែលមានស្រាប់។

កម្មវិធីនេះនឹងជួយដល់កុមារកម្ពុជាទាំងអស់ រួមទាំងកុមារពិការភាព ទទួលបាននូវការអភិវឌ្ឍជំនាញភាសាខ្មែរ និងគណិតវិទ្យាបានល្អប្រសើរ សម្រាប់ជាមូលដ្ឋានដ៏រឹងមាំ ក្នុងការបន្ដការសិក្សាទៅកម្រិតថ្នាក់បន្ដបន្ទាប់ទៀត។

សូមមើលលិខិតអំពាវនាវដូចខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់