/CORONA(1)/5e76fa6ee2215_1584855660_medium.jpg)
- 2020-03-22 12:37:20
- ព័ត៌មាន
ការចែកទឹកអាល់កុលលាងដៃជូនដល់តាស៊ីក្លូ ក្មេងៗ និង ចាស់ជរាដែលគ្មានទីជម្រក (មានវីដេអូ)
- 2020-03-22 12:37:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការចែកទឹកអាល់កុលលាងដៃជូនដល់តាស៊ីក្លូ ក្មេងៗ និង ចាស់ជរាដែលគ្មានទីជម្រក (មានវីដេអូ)
ចន្លោះមិនឃើញ
នៅរសៀលថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០២០ មានសកម្មភាពចែកជូននូវ ម៉ាស់ ទឹកអាល់កុលលាងដៃ ជេលលាងសំអាតដៃ ត្រីខ មី ជូនទៅដល់តាស៊ីក្លូ កុមារ និង ចាស់ជរាដែលគ្មានទីជម្រក ក្នុងគោលបំណងនៃការការពារការឆ្លងនូវជម្ងឺកូវីដ១៩ រួមទាំងផ្សព្វផ្សាយពីវិធីការពារការឆ្លងជម្ងឺកូវីដផងដែរ។ នេះបើតាមរយៈការបង្ហោះរូភាព និង សារ របស់ហ្វេសប៊ុកដែលមានឈ្មោះថា Iv Samnag។
គួរបញ្ជាក់ដែរថា សកម្មភាពនេះបានរៀបចំឡើងជាពីរវេន គឺ វេនទី១ សម្រាប់ កុមារ និង ចាស់ជរា ដែលចាប់ផ្ដើមពី ផ្សារអូរឬស្សី, មុខវាំង និង ព្រះអង្គដង្ការ និង វេនទី២ សម្រាប់តាស៊ីក្លូ ដែលចាប់ផ្ដើមពី វត្តឧណ្ណាលោម ផ្សារកណ្តាល សាលារចនា ផ្សារចាស់ និង ផ្សារអូរឬស្សី។
គួរបញ្ជាក់ដែរថា សកម្មភាពនៃការចុះចែកទឹកអាល់កុលលាងដៃ ជែលលាងសំអាតដៃ ម៉ាស់ពាក់ការពារ និង គ្រឿងបរិភោគ នេះជាទង្វើមនុស្សធម៌ និង ជាគំរូដ៏ល្អដែលគួរយកតម្រាប់តាម៕
សូមទស្សនាវីដេអូខាងក្រោម