• 2020-03-23 02:09:40
  • ព័ត៌មាន

រំជួលចិត្ត! ពេទ្យចិនជាង ១០០នាក់ទៀត ត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់បេសកកម្មប្រយុទ្ធ Covid-19

  • 2020-03-23 02:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្រុម​គ្រូ​ពេទ្យ​ចិន​សរុប ១៤៧​នាក់​ផ្សេង​ទៀត​ដែល​បាន​បញ្ជូន​មក​កាន់​ខេត្ត Hubei ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​កូរ៉ូណាវីរុស​នោះ ឥឡូវ​ត្រូវ​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​និង​ត្រូវ​ត្រឡប់​ទៅ​កាន់​ផ្ទះ​វិញ។ ក្រុម​គ្រូ​ពេទ្យ​ទាំង ១៤៧​នាក់​នេះ ត្រូវ​បាន​បញ្ជូន​មក​ពី​ខេត្ត Gansu ភាគ​ពាយព្យ​ប្រទេស​ចិន។ ពួកគេ​គឺ​ជា​ក្រុម​ទី ៣​ហើយ​នៃ​គ្រូ​ពេទ្យ​ទាំង​អស់​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​ចំណោម​ពេទ្យ​ដែល​បញ្ជូន​មក​ពី​ទូទាំង​ប្រទេស​ចិន។ ក្រុម​គ្រូ​ពេទ្យ​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ ក្រោយ​ស្ថាន​ភាព​មាន​ការ​ធូរ​ស្បើយ​ដោយ​ទីក្រុង Wuhan ដែល​ផ្ទុះ​វីរុស​ឡើង​ដំបូង​គេ មិន​មាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈ​ពេល ៣​ថ្ងៃ​ជាប់​ៗ​គ្នា ហើយ​អ្នក​ជំងឺ​ជាង ៩០%​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពគ្រូពេទ្យ​ចិន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ Covid-19 ៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់