• 2020-03-23 06:41:53
  • ព័ត៌មាន

មកមើល ទិដ្ឋភាពទីក្រុងហាណូយធ្លាប់តែអ៊ូអរ ប្រែជាស្ងាត់ជ្រងំដោយសារកូរ៉ូណាវាយលុក

  • 2020-03-23 06:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងហាណូយ​ប្រទេស​វៀតណាម​ដែល​ជា​ទី​ក្រុង​ធំ​បំផុត​មួយ​នៅ​អាស៊ី និង​មាន​សភា​អ៊ូអរ ឥឡូវ​ប្រែ​មក​ជា​ស្ងាត់​ជ្រងំ​ក្រោយ​ពេល​ដែល​មេរោគ Covid-19 វាយ​ប្រហារ។ ពលរដ្ឋ​វៀតណាម ចាប់​ផ្ដើម​នាំ​គ្នា​នៅ​ឃ្លាត​ឆ្ងាយ​ពី​សង្គម (Social Distancing) ដើម្បី​ការពារ​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូរ៉ូណា។ តំបន់​ទេសចរ​ល្បី​ៗ​ជា​ច្រើន​ក្នុង​ទីក្រុង ប្រែ​មក​ជា​សភាព​ស្ងប់ស្ងាត់​ទាំង​ពលរដ្ឋ​ក្នុង​តំបន់ និង​ភ្ញៀវ​ទេសចរ។ ក្រៅ​ពី​នេះ អាជីវកម្ម​ភាគ​ច្រើន​ត្រូវ​បាន​បិទ​ទ្វារ​បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី ២០​ខែ​មីនា​នេះ។ គួរ​បញ្ជាក់​ថា​មក​ទល់​ពេល​នេះ វៀតណាម​បាន​រាយការណ៍​ការ​ឆ្លង​វីរុស Covid-19 ចំនួន ១១៣​ករណី​ដោយ​ក្នុង​នោះ ១៧​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពទីក្រុងហាណូយធ្លាប់តែអ៊ូអរ ប្រែជាស្ងាត់ជ្រងំដោយសារកូរ៉ូណាវាយលុក ៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់