• 2020-03-31 00:11:21
  • ព័ត៌មាន

ត្រឹម១ថ្ងៃ ម៉ាឡេស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង១៥០នាក់

  • 2020-03-31 00:11:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសម៉ាឡេស៊ីបានរកឃើញករណីនៃការឆ្លងជំងឺកូវីដ១៩ ចំនួន ១៥៦ករណីបន្ថែមទៀត នៅថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ធ្វើឲ្យចំនួនអ្នកឆ្លងករណីកើនឡើងដល់ ២ ៦២៦នាក់។

នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah ក៏បានឲ្យដឹងដែរថា មានអ្នកស្លាប់ចំនួន ៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់សរុបស្មើនឹង ៣៧នាក់។ គិតត្រឹមម៉ោង១២យប់ ថ្ងៃច័ន្ទ មាន ៩៤ករណី ស្ថិតក្នុងបន្ទប់ ICU ដែលក្នុងនោះអ្នកជំងឺ ៦២នាក់ ត្រូវការម៉ាស៊ីនជំនួយផ្លូវដង្ហើម។

យ៉ាងណាមិញ លោក Noor Hisham ក៏បានប្រកាសអំពីការជាសះស្បើយថ្មីចំនួន ៩១ករណីផងដែរ ធ្វើឲ្យចំនួនអ្នកជាពីជំងឺកូវីដ១៩ សរុបឡើងដល់ ៤៧៩នាក់ហើយ នៅក្នុងប្រទេសម៉ាឡេស៊ី៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់