- 2020-04-04 01:32:39
- ព័ត៌មាន
មកដឹងសមត្ថភាពកម្ពុជា អាចធ្វើតេស្ដរក Covid-19 ប៉ុន្មាននាក់ក្នុង១ថ្ងៃ
- 2020-04-04 01:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងសមត្ថភាពកម្ពុជា អាចធ្វើតេស្ដរក Covid-19 ប៉ុន្មាននាក់ក្នុង១ថ្ងៃ
ចន្លោះមិនឃើញ
មានអ្នកអានជាច្រើន បានដាក់ចម្ងល់ថាតើកម្ពុជាក្នុង១ថ្ងៃអាចធ្វើតេស្ដរកមេរោគ Covid-19 ប៉ុន្មាននាក់ដែរ ក្រោយពីរកឃើញករណីឆ្លងជាង១០០ករណីទៅហើយគិតត្រឹមពេលបច្ចុប្បន្ននេះ។
បើតាមការបញ្ជាក់សំនួរខាងលើនៅក្នុងបណ្ដាញសង្គម Telegram លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថាកម្ពុជាពេលនេះអាចធ្វើតេស្ដប្រមាណ៤០០ទៅ៥០០នាក់ក្នុង១ថ្ងៃ។ ដោយនៅវិទ្យាស្ថានប៉ាស្ទ័រ បាន៤០០នាក់ និង១០០នាក់ទៀតនៅវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ។ ចំនួននេះ គឺអាចគ្រប់គ្រងបានសម្រាប់កម្ពុជានៅពេលនេះ។
មេរោគ Covid-19 កំពុងរីករាលដាលខ្លាំងទូទាំងពិភពលោក ដោយមានអ្នកឆ្លងឡើងដល់ជាង១លាននាក់ទៅហើយ និងស្លាប់ជាង៥ម៉ឺននាក់។ គ្រប់ប្រទេសទាំងអស់កំពុងតែស្វះស្វែងរកថ្នាំព្យាបាល ក៏ដូចជាវ៉ាក់សាំងការពារជាដើម៕