• 2020-04-06 07:43:41
  • ព័ត៌មាន

ប៉ូលិសថៃព្រមានពលរដ្ឋកុំឲ្យចេញក្រៅផ្ទះ អ្នកហ៊ានល្មើសនឹងប្រឈមមុខរងពិន័យធ្ងន់ក

  • 2020-04-06 07:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ថៃ បាន​ធ្វើ​ការ​ព្រមាន​ប្រជាជន​ទាំង​អស់​កុំ​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​តាម​ម៉ោង​កំណត់ បើ​មិន​ដូច្នោះ​អ្នក​ដែល​ហ៊ាន​ល្មើស​នឹង​ប្រឈម​មុខ​រង​ពិន័យ​ធ្ងន់​ធ្ងរ។

យោង​តាម​អ្នក​នាំ​ពាក្យ​ថៃ ឧត្តមសេនីយ៍ឯក Piya Uthayo ឲ្យ​ដឹង​ថា​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចំនួន ៤២១​កន្លែង ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​តាម​ចាប់​អ្នក​ដែ​លមិន​គោរព​តាម​ច្បាប់​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស Covid-19។ ឥឡូវ​នេះ​ប៉ូលិស​ថៃ កំពុង​ធ្វើ​ការ​ជាមួយ​នឹង​យោធា​ដើម្បី​បង្កើន​កម្លាំង​ទូទាំង​ប្រទេស។ ច្បាប់​ថ្មី​ក្នុង​ប្រទេស​ថៃ ហាម​ឃាត់​មិន​ឲ្យ​ពល​រដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ចាប់​ពី​ម៉ោង ១០យប់​រហូត​ដល់ ៤​ភ្លឺ។ យ៉ាង​ណា​មិញ មាន​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​លើក​លែង​ដូច​ជា ពេទ្យ​ឯកទេស, អ្នក​ធ្វើ​ការ​ធនាគារ, អ្នក​ធ្វើ​ការ​វេនយប់ និង​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ព្រលាន​យន្ដហោះ ដោយ​ពួកគេ​ត្រូវ​បង្ហាញ​ឯក​សារ​ពាក់ព័ន្ធ​ចាំ​បាច់ បើ​ពុំ​ដូច​នោះ​នឹង​ត្រូវ​រង​ពិន័យ។

ចំពោះ​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ល្មើស​ច្បាប់​ថ្មី​នេះ នឹង​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤០ ០០០​បាត (១ ២១៥​ដុល្លារ)៕

ប្រភព៖ Theglobeandmail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់