• 2020-04-08 03:28:38
  • ព័ត៌មាន

ស្ងាត់ៗ! ប្រទេស ៥ធំៗលើពិភពលោក មានអ្នកឆ្លងវីរុស Covid-19 ច្រើនជាងចិន

  • 2020-04-08 03:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃពុធ ទី៨ ខែមេសា សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ៤០០ ៤១២ករណីហើយ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក។ នេះបើយោងតាមការកត់ត្រាសរុបដោយសាកលវិទ្យាល័យ Johns Hopkins University។

យោង​តាម​ទិន្នន័យ​ពី Worldmeter បង្ហាញ​ថា​មាន​ប្រាំ​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​ច្រើន​ជាង​ប្រទេស​ចិន ដោយ​ក្នុង​នោះ​អាមេរិក​ឈរ​នៅ​លេខ១ តាម​ពី​ក្រោយ​ដោយ​អេស្ប៉ាញ​មាន​អ្នក​ឆ្លង ១៤១ ៩៤២នាក់។ អ៊ីតាលី​ឈរ​នៅ​លេខ ៣ ដែល​មាន​អ្នក​ឆ្លង ១៣៥ ៥៨៦​នាក់ ហើយ​បារាំង​លេខ ៤ មាន ១០៩ ០៦៩នាក់។ ចំណែក​ឯ​អាល្លឺម៉ង់​ឈរ​នៅ​លេខ ៥​មាន​អ្នក​ឆ្លង ១០៧ ៦៦៣នាក់។ ក្រឡេក​មក​មើល​ចិន​ដែល​ទីក្រុង​វូហាន​ផ្ទុះ​វីរុស​ដំបូង​គេ​វិញ មាន​អ្នក​ឆ្លង​សរុប ៨១ ៨០២​នាក់​ទូទាំង​ប្រទេស​ដោយ​ក្នុង​នោះ​អ្នក​ស្លាប់ ៣ ៣៣៣​នាក់។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក កំពុង​រង​គ្រោះ​ដោយ​សារ Covid-19 វាយ​ប្រហារ​ដែល​បណ្ដាល​ឲ្យ​មនុស្ស ១ ៤៣០ ៥៩០​នាក់​ឆ្លង​ជំងឺ និង​៨២ ០២៥​នាក់​បាត់​បង់ជីវិត៕

ប្រភព៖ Worldstopmost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់