• 2020-04-13 04:41:02
  • សេដ្ឋកិច្ច

វៀតណាមទម្លាក់កញ្ចប់លុយជិត ២,៦ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋរងគ្រោះពី Covid-19

  • 2020-04-13 04:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​វៀតណាម បាន​អនុម័ត​កញ្ចប់​លុយ ២,៦​ពាន់លាន​ដុល្លារ​ដើម្បី​ជា​ការ​ជ្រោមជ្រែង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ជន​ក្រី​ក្រ និង​អាជីវកម្ម​ទាំង​ឡាយ​ណា​ដែល​រង​គ្រោះ​ដោយ​សារ Covid-19។

កញ្ចប់​ថវិកា​ដែល​យល់​ព្រម​ដោយ​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc កាល​ពី​ថ្ងៃ​សុក្រ​នេះ បាន​សំដៅ​ទៅ​ប្រជាជន និង​អាជីវកម្ម ៦ផ្នែក​ផ្សេង​ៗ​គ្នា។ សម្រាប់​អ្នក​ដែល​បាត់បង់​ការ​ងារ​ដោយ​សារ​កូវីដ១៩​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ​ឬ​ច្រើន​ជាង​នេះ នឹង​ទទួល​បាន​ប្រាក់ ៧៧​ដុល្លារ​ក្នុង​មួយ​ខែ។ អ្នក​ធ្វើ​ការ​ក្រៅ​ម៉ោង​ដែល​បាត់បង់ការងារ នឹង​ទទួលបាន ៤៣​ដុល្លារ​ក្នុង​មួយ​ខែ។ ចំណែក​ឯ​គ្រួសារ​ក្រីក្រ នឹង​ទទួល​បាន ១០,៧​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ដែល​អ្នក​ធ្លាប់​មាន​ប្រវត្តិ​បម្រើ​ជាតិ​នឹង​ទទួលបាន ២១,៥​ដុល្លារ។ សម្រាប់​អាជីវកម្ម​គ្រួសារ​ដែល​មាន​ចំណូល​ទាប​ជាង ៤ ៣០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នឹង​ទទួល​បាន​ប្រាក់​ជំនួយ ៤៣​ដុល្លារ​ក្នុង​មួយ​ខែ។

ចំណែកឯកញ្ចប់​ថវិកា​ដែល​នៅ​សេសសល់ជាង ១,៥៥​ប៊ីលាន​ដុល្លារ​នេះ នឹង​ត្រូវ​ប្រគល់​ជូន​ពលរដ្ឋ​ដែលរង​គ្រោះ​ដោយ​សារ​កូវីដ​១៩​ក្នុង​រយៈ​ពេល​យ៉ាង​តិច ៣​ខែ​រហូតដល់​ខែ​មិថុនា។ ជាមួយគ្នា អាជីវកម្ម​ទាំង​ឡាយ​ណា​ដែល​មាន​ផល​វិបាក​ខាង​ហិរញ្ញវត្ថុ​ដោយ​សារ​កូវីដ១៩ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ខ្ចី​លុយ​ពី​ធនាគារ​វៀតណាម​ដោយ​មិន​គិត​ការ​ប្រាក់​ក្នុង​រយៈ​ពេល ៣​ខែ​ផង​ដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់