• 2020-04-14 04:15:34
  • ព័ត៌មាន

សូមប្រយ័ត្នខ្យល់កន្រ្តាក់ ផ្គររន្ទះ! ចាប់ពីស្អែកនេះ នឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស

  • 2020-04-14 04:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលពីថ្ងៃទី១៥-២១ ខែមេសា ឆ្នាំ២០២០។តាមការព្យាករណ៏បានឲ្យដឹងថានៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ស្ថានភាពបែបនេះ ធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C

  • នៅថ្ងៃទី១៥-១៨ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣២-៣៦°C និងថ្ងៃទី ១៩-២១ ខែមេសា សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៨°C។ ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅ ក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ ។

២- បណ្តាខេត្តនៅខ្ពង់រាបឦសាន៖

  • សីតុណ្ហភាពអប្បបរមា មានពី ២ ៣-២៥°C

  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។ ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ។

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ ចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន និងបន្ទាប់ពីនោះភ្លៀងនឹងធ្លាក់ថមថយ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាពិសេស នៅផ្នែកខ្លះនៃតំបន់វាលទំនាបកណ្តាល និងតំបន់ជួរភ្នំដងរែកចាប់ពីថ្ងៃទី ១៥-១៧ ខែមេសា ។

ប្រភព៖ ក្រសួងធនធានទឹក និងឧត្តុនិយម

អត្ថបទ៖ Tep Sovannmoly

មតិយោបល់