• 2020-04-14 05:17:40
  • ព័ត៌មាន

ឆ្នាំ២០២០នេះ កម្ពុជាអាចរងឥទ្ធិពលពីព្យុះនៅមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង

  • 2020-04-14 05:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧត្តុនិយមស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២០នេះបានឲ្យដឹងថា បន្ទាប់ពីបានតាមដានការវិវត្តន៍ស្ថានភាពអាកាសធាតុ ជាលក្ខណៈសកល និងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២០ដូចខាងក្រោម៖

១. បាតុភូតសកល៖

ក្នុងឆ្នាំ២០២០នេះ កម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់)។ ចាប់ពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០២០ (រយៈពេល ៦ខែ) បាតុភូតធម្មជាតិដែលមាន ឥទ្ធិពលមកលើអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជាមាន៖ បាតុភូត Neutral មាន ៦០% បាតុភូត El Nino មាន១០% និងបាតុភូត La Nina មាន ៣០% នៅក្នុងខែតុលា។

២. រដូវវស្សាឆ្នាំ២០២០៖

ក- ដើមរដូវវស្សា៖ឆ្នាំ២០២០ នឹងចូលមកដល់លឿនជាងឆ្នាំ២០១៩ តែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា បរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចបន្តកើតមានច្រើននៅក្នុងខែឧសភា និងខែមិថុនា

ខ-ពាក់កណ្តាលរដូវវស្សា៖ នៅក្នុងខែសីហា និងខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ។

គ-ចុងរដូវវស្សា៖ អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម។

៣. កូនរដូវប្រាំង៖

កូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០។

៤. ស្ថានភាពព្យុះ៖

នៅក្នុងឆ្នាំ២០២០នេះ អាចនឹងមានព្យុះកើតឡើងប្រមាណពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពី ៤-៥ ព្យុះ ដែលកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។

ប្រភព៖ក្រសួងធនធានទឹកនិងឧត្តុនិយម

អត្ថបទ៖ Tep Sovannmoly

មតិយោបល់