• 2020-04-14 06:55:22
  • ព័ត៌មាន

ត្រឹម ២៤ម៉ោង! រុស្ស៊ីព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយជាង ១៥០នាក់

  • 2020-04-14 06:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលក្រុង​ម៉ូស្គូ​អ្នកស្រី Anastasia Rakova បានប្រាប់អ្នកកាសែតកាលពីថ្ងៃច័ន្ទ​ថា ត្រឹម​រយៈ​ពេល ២៤​ម៉ោង​ប៉ុណ្ណោះ មាន​អ្នកជំងឺ​ជាង ១៥០​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ជា​សះ​ស្បើយ​ពី​ជំងឺ​ឆ្លង​កូវីដ១៩។

អភិបាលក្រុង​រូប​នេះ​ឲ្យ​ដឹង​បន្ថែម​ថា "លោកអភិបាលក្រុង Anastasia Rakova បាក្នុងរយៈពេល ២៤ ម៉ោង​ចុងក្រោយ​នេះ មនុស្ស ១៥០ នាក់ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យ។ សម្រាប់​អ្នកដែលត្រូវ​តាម​ដាន​បន្ដ ត្រូវបានផ្តល់​ការ​ណែនាំ​ពាក់ព័ន្ធ​បន្ថែម។ ចំនួនសរុបនៃ​អ្នក​ជា​សះ​ស្បើយ​នៅទីក្រុងម៉ូស្គូ បានកើនឡើងដល់ ៨៣៧ គិត​មកត្រឹមថ្ងៃច័ន្ទ។”

គិត​មក​ត្រឹម​ថ្ងៃ​នេះ ទិន្នន័យ​បង្ហាញ​ថា​រុស្ស៊ី​រាយការណ៍​អ្នក​ឆ្លង​សរុប ១៥ ៧៧០​នាក់​ទូទាំង​ប្រទេស ដោយ​ក្នុង​នោះ​អ្នក​ស្លាប់​មាន ១៣០នាក់ និង​ជា​សះស្បើយ ១ ២៩១៕

ប្រភព៖ TASS ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់