• 2020-04-15 10:07:46
  • ព័ត៌មាន

នឹករលឹកគ្រួសារ? ឥលូវតាម អេ អឹម ខេ បងប្អូននៅខ្មែរអាចទទួលប្រាក់ពីកូរ៉េខាងត្បូងបានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាព

  • 2020-04-15 10:07:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារដូវចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមទម្លាប់កូនៗគ្រប់គ្នាតែងជូនប្រាក់កាក់ឪពុកម្ដាយសម្រាប់ទុកធ្វើបុណ្យទាន និងរៀបចំទទួលទេវតាឆ្នាំថ្មី ។ ប៉ុន្តែឆ្នាំនេះ ខណៈវីរុសកូវីដ១៩ កំពុងវាយលុកស្ទើរទូទាំងពិភពលោកដែលក្នុងនោះក៏មានប្រទេសកម្ពុជា និងកូរ៉េខាងត្បូងដែលនោះ ធ្វើឲ្យគ្រួសារដែលនៅមានកូនៗកំពុងធ្វើការនៅប្រទេសកូរ៉េ រឹតតែបារម្ភពីសុខទុក្ខគ្នាទៅវិញទៅមក។

សូមបន្ធូរក្តីបារម្ភស្លន់ស្លោ មកជាការផ្តល់កម្លាំងចិត្ត និងក្រើនរំលឹកគ្នាឲ្យបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនពីមេរោគកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់រដ្ឋាភិបាល។ ហើយសម្រាប់កូនៗនៅកូរ៉េ ក៏នៅតែអាចផ្ញើប្រាក់កាក់ជូនអ្នកមានគុណនៅកម្ពុជាបាន ដូចសព្វដង និងកាន់តែងាយស្រួលជាងមុន តាមរយៈសេវាផ្ទេរប្រាក់ថ្មីរបស់ អេ អឹម ខេ ដែលបានសហការគ្នាជាមួយធនាគារកូមីង (KB Kookmin Bank) ដែលមានជាច្រើនសាខានៅប្រទេសកូរ៉េ។

អស់កង្វល់រឿងទទួលប្រាក់ពីប្រទេសកូរ៉េខាងត្បូង ធានាសុវត្ថិភាព រហ័សទាន់ចិត្ត ងាយស្រួលដកប្រាក់ នៅគ្រប់ភ្នាក់ងារ និងការិយាល័យ អេ អឹម ខេ ទូទាំងប្រទេសកម្ពុជា។ ដូច្នេះចាប់ពីថ្ងៃនេះទៅ ទោះបីជាកូនៗ ឬបងប្អូននៅឆ្ងាយពីស្រុកកំណើត យ៉ាងណាក្ដី នៅតែអាចបន្តបង្ហាញក្តីស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគ្រួសារនៅកម្ពុជាបានយ៉ាងងាយស្រួល។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងលេខ ៖ ០២៣ ២២ ០២ ០២ ឬ ១៨០០ ២០០២០០ ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់