- 2020-04-17 07:15:56
- ព័ត៌មាន
ធ្ងន់ក! វៀតណាមចេញវិធានការក្ដៅ ចាត់ការអ្នកមិនពាក់ម៉ាស់តាមទីសាធារណ
- 2020-04-17 07:15:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្ងន់ក! វៀតណាមចេញវិធានការក្ដៅ ចាត់ការអ្នកមិនពាក់ម៉ាស់តាមទីសាធារណ
ចន្លោះមិនឃើញ
សម្រាប់ពលរដ្ឋវៀតណាមណាដែលចេញក្រៅដោយមិនពាក់ម៉ាស់ នឹងត្រូវរងពិន័យថែមទៀតពីលើការបង់ប្រាក់ផាកចំនួន ៣០០ ០០០ដុង (១៣ដុល្លារ)។
យោងតាមអភិបាលក្រុងហូជីមីញលោក Nguyeng Thanh Phong ឲ្យដឹងថា "ប្រជាជននៅក្នុងទីក្រុងចាប់ផ្ដើមមើលស្រាលការរឹតបន្ដឹងក្នុងការការពារកូវីដ១៩។ សម្រាប់រឿងនេះ ខ្ញុំបានដាក់សំណើទៅកាន់រដ្ឋាភិបាល គួរតែធ្វើការលើយុទ្ធសាស្ត្ររឹតបន្ដឹងបន្ថែមទៀត ដូច្នេះយើងនឹងអាចទទួលជ័យជំនះ។” លោកមិនបានបញ្ជាក់ឲ្យច្បាស់ពីវិធានការណ៍កាន់តែតឹងរឹងដែលគួរអនុវត្ដបន្ថែមនោះទេ។ លោកបាននិយាយថា ទីក្រុងនេះអាចគ្រប់គ្រងបានការរាតត្បាតដោយគ្មានករណីថ្មីក្នុងរយៈពេល ៨ ថ្ងៃចុងក្រោយនេះ ហើយមានតែ ៥ ករណីប៉ុណ្ណោះក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយ ពោលគឺស្មើនឹង ៨៨ ភាគរយតិចជាង ១៥ ថ្ងៃមុន។
រហូតមកដល់ពេលនេះអាជ្ញាធរទីក្រុង បានផាកពិន័យមនុស្សជាង ៥ ០០០ នាក់ចំនួនចាប់ពី ១០០ ០០០ ដល់ ៣០០ ០០០ដុង (៤,២៦-១២,៧៨ ដុល្លារ) ពីបទមិនបានពាក់ម៉ាស់នៅទីសាធារណៈ៕