• 2020-04-19 23:30:00
  • ព័ត៌មាន

នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសឲ្យធ្វើរឿងនេះបន្ថែមពីលើគម្លាតសង្គម ដើម្បីទប់ស្កាត់កូវីដ១៩

  • 2020-04-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​អះអាង​ថា​ការ​អនុវត្ត​គម្លាត​សង្គម​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ ស្រប​ពេល​ដែល​ជប៉ុន​បន្ដ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន។

នៅក្នុងសុន្ទរកថាមួយនៅល្ងាចថ្ងៃសុក្រ លោក Abe បានស្នើឱ្យជនជាតិជប៉ុនស្នាក់នៅផ្ទះដើម្បី ការ​ពារ​ជីវិតនៅពេលមានការរីករាលដាល​កាន់​តែ​ខ្លាំងក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ លោកបាននិយាយថាស្ថានភាពនៅទីក្រុងតូក្យូ មានសភាពធ្ងន់ធ្ងរជាមួយនឹងការឆ្លងមេរោគ ដោយ​មាន​ករណី​ថ្មីចំនួន ២០១ ក្នុងមួយថ្ងៃ ដែល​បណ្ដាល​ឲ្យ​ចំនួន​សរុប​នៅ​តូក្យូ​ឡើង​ជិត ៣ ០០០នាក់។ លោកបានមានប្រសាសន៍ថា "បម្លាស់​ទី​របស់ប្រជាជនពីទីក្រុងនានាទៅទីជនបទ ច្បាស់ណាស់នឹងបង្កឲ្យមានការរីករាលដាលនៃមេរោគនេះពាសពេញប្រទេសដែលយើងខ្លាចបំផុត” ។ ខ្ញុំសូម​សំណូមពរ​អ្នកទាំងអស់គ្នាម្តងទៀតសូមមេត្តាកុំចេញទៅក្រៅ។”

គួរ​បញ្ជាក់​ថា ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ជប៉ុន​បន្ដ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក "សប្ដាហ៍​មាស” ដែល​នឹង​មក​ដល់​នៅ​ដើម​ខែ​ឧសភា​នេះ។ មកទល់​ពេល​នេះ ជប៉ុន​មាន​អ្នក​ឆ្លង​វីរុស​សរុប ១០ ៧៩៧​នាក់ ក្នុង​នាក់​អ្នក​ស្លាប់​មាន ២២២​នាក់ ហើយ​ព្យាបាលជា​សះ​ស្បើយ ១ ១៥៩នាក់៕

ប្រភព៖ asiantown ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់