• 2020-04-22 06:50:52
  • សេដ្ឋកិច្ច

ចប់កូវីដតើអ្នកចង់ទៅណាមុនគេ? បើមិនទាន់ដឹងមកមើលទេសភាពលេងៗសិនទៅ

  • 2020-04-22 06:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជាច្រើនថ្ងៃមកហើយ ដែលប្រជាពលរដ្ឋស្ទើរតែមួយប្រទេសមិនបានដើរលំហែកាយនៅតំបន់រមណីដ្ឋានផ្សេងៗ ដែលខ្លួនចង់ទៅ បើទោះជាថ្ងៃបុណ្យចូលឆ្នាំក៏ដោយ គឺម្នាក់ៗនៅធ្វើការដូចធម្មតា ដោយក្រុមហ៊ុន រឺស្ថាប័នមួយចំនួនតម្រូវឲ្យបុគ្កលិកខ្លួនធ្វើការនៅផ្ទះ មួយចំនួនធ្វើការនៅក្រុមហ៊ុន ដោយរក្សាគំលាតពីគ្នា ហើយត្រូវរក្សាអនាម័យជានិច្ច ដើម្បីកុំអោយឆ្លងជំងឺកូវិដ១៩ ។

ជឿជាក់ថា ម្នាក់ៗប្រាកដជាមានអារម្មណ៏ស្ត្រេសធុញថប់ តប់ប្រម៉ល់ ដោយមិនបានសម្រាកលម្ហែកាយ។ ប្រសិនបើនៅកម្ពុជាចប់កូវិដទៅ តើអ្នកនឹងទៅកន្លែងណាមុនគេ ដើម្បីបន្ធូអារម្មណ៏ស្ត្រេសទាំងនេះ។ ថ្ងៃនេះSabay ចង់អោយអ្នកទាំងអស់គ្នាស្គាល់រមណីដ្ឋានមួយកន្លែង ដែលមានឈ្មោះថា ទឹកធ្លាក់ចំការស្វាយ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលទីនោះមាន ទឹកធ្លាក់ អាចងូតទឹកលេងបាន និងទេសភាពជាច្រើនទៀត ។

ខាងក្រោមនេះជាបណ្តុំរូបភាពបច្ចុប្បន្ន របស់រមណីដ្ឋានទឹកធ្លាក់ចំការស្វាយ​៖

ប្រភព៖ មន្ទីរទេសចរណ៏ ខេត្តបាត់ដំបង

អត្ថបទ៖ Tep Sovannmoly

មតិយោបល់