• 2020-04-24 09:40:19
  • ព័ត៌មាន

គួរអោយចង់គយគន់! យុទ្ធនាការ ផ្ទះ១ អំពូល១ របស់អភិបាលស្រុករូបសង្ហា ឃឹម ហ្វីណង់

  • 2020-04-24 09:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើការកែប្រែពីការដាក់អំពូលតាមផ្ទះនិមួយៗ មកជាការដាក់បង្គោលភ្លើងតាមផ្លូវជំនួសវិញ។

រដ្ឋបាលស្រុកបន្ទាយស្រី បានធ្វើការកែប្រែគម្រោងដើមរបស់យុទ្ធនាការ " ផ្ទះមួយ អំពូលមួយ " ដោយការដាក់អំពូលនៅតាមផ្ទះនិមួយៗ មកជាការដាក់បង្គោលភ្លើងតាមដងផ្លូវដើម្បីបំភ្លឺជំនួសវិញ ដោយហេតុថាទីនោះគឺជាទីប្រជុំជន។

មួយវិញទៀត ការផ្លាស់ប្តូរនេះតម្រូវអោយប្រើប្រាស់អំពូលសូឡាដែលមានវ៉ាត់ធំ និង បង្គោលខ្ពស់ជាងមុន ប៉ុន្តែមានចំនួនអំពូលតិចជាងមុន។ ចំពោះការដាក់អំពូលគឺ ៣០ម៉ែត្រមួយ តែដាក់ខ្វែងគ្នាសងខាងថ្នល់ ដូច្នេះចម្ងាយប្រហែលតែ១៥ម៉ែត្រពីគ្នាទេ។

នេះគឺជាការបើកទំព័រថ្មីសំរាប់ស្រុកបន្ទាយស្រី ដើម្បីបន្តរៀបចំអោយរឹតតែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត ដែលកន្លងមកផ្សារ សាលារៀន មណ្ឌលសុខភាព អធិការដ្ឋាន សាលាស្រុក វត្តអារាម... ពិតមែនតែជាទីប្រជុំជនដែលសំខាន់ជាងគេ តែកន្លងមកនៅទីនេះពុំទាន់បានរៀបចំអោយសមនឹងឋានៈជាទីរួមស្រុកនៅឡើយទេ។

លោកក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រយុទ្ធនាការ”ផ្ទះ១ អំពូល១” ជំហាននេះ សម្រាប់ភូមិបន្ទាយស្រីនៃឃុំខ្នារសណ្តាយ។

ប្រភព ៖​ ហ្វេសប៊ុកផ្លូវការ អភបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់

អត្ថបទ ៖ Art

មតិយោបល់