• 2020-05-06 00:19:29
  • ព័ត៌មាន

អូស្រ្តាលីខាតប្រាក់ជាង២ពាន់លានដុល្លារ ក្នុង១សប្ដាហ៍ ដោយសារកូវីដ១៩

  • 2020-05-06 00:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​តួលេខ​ដែល​បាន​ប្រកាស​ កាលពីថ្ងៃ​អង្គារ​ទី​៥​ ខែ​ឧសភា ម្សិលមិញបានឱ្យដឹង​ថា​សេដ្ឋកិច្ច​អូស្ត្រាលី​កំពុង​ខាត​បាត់បង់​ប្រាក់​អស់ ​៤​ពាន់​លាន​ដុល្លារ​អូស្ត្រាលី (២,៥ ពាន់​លាន​ដុល្លារ​) រៀង​រាល់​សប្តាហ៍ ខណៈ​ដែល​​ការបិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​បន្ត​អនុវត្ត​នោះ កម្មករ​១​លាន​នាក់​បាន​បាត់បង់​ការងារ​របស់​ពួកគេ​រួច​ទៅ​ហើយ​នៅក្នុង​វិបត្តិ​នេះ​។​

​ប្រទេស​នេះ ទទួលបាន​ជោគជ័យ​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ ដោយ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ប្រចាំថ្ងៃ ធ្លាក់​ចុះ​ដល់​មួយ​ខ្ទង់​ឬ​សូន្យ​នៅ​ទូទាំង​តំបន់​ភាគច្រើន​នៃ​ប្រទេស​នេះ​។​

​ប៉ុន្តែ​លោក​ចូស ហ្វ្រា​យ​ដេ​ន​ប៊ើក អ្នកជំនាញ​សេដ្ឋកិច្ច​បាន​និយាយថា​ការ​រឹតត្បិត​លើ​ចលនា​មនុស្ស​និង​ការប្រមូលផ្តុំ​ជា​សារ​ធា​រណៈ​ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​បាន​​កំពុង​ជះឥទ្ធិពល​អាក្រក់​ខ្លាំង​ដល់​សេដ្ឋកិច្ច​។​

​លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​នៅ​ទីក្រុង​កង់​បេរ៉ា​ថា ការ​រឹតបន្តឹង​នាពេល​បច្ចុប្បន្ន​បន្ត​មួយ​សប្តាហ៍ៗ​បន្ថែម​ទៀត​នោះ ក្រសួង​រតនាគារ ប៉ាន់ស្មាន​ថា​ប្រាក់​ជិត ៤​ពាន់​លាន​ដុល្លារ​នឹងត្រូវ​​បាន​ថយ​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​ពី​ការរួម​បញ្ចូល​គ្នា​នៃ​កម្លាំង​ពលកម្ម កាត់បន្ថយ​ផលិតភាព និង​ការកាត់បន្ថយ​ការប្រើប្រាស់​។​

​វា​បាន​កើតឡើង​ស្របពេល​ដែល​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​បាន​រាយការណ៍​ថា មាន​ការធ្លាក់ចុះ​៧,៥​ភាគរយ​នៃ​ការងារ ដែល​ស្មើ​នឹង​កម្មករ​ជិត​មួយ​លាន​នាក់ ក្នុងចំណោម​កម្លាំង​ពលកម្ម​សកម្ម​ជិត​១៣ លាន​នាក់​ក្នុង​រយៈពេល​៥ សប្តាហ៍ ដល់​ថ្ងៃទី ១៨ ខែ​មេសា​។​

១​ភាគ​៣​នៃ​កម្មករ​បាន​បាត់បង់​ការងារ​នៅក្នុង​ផ្នែក​ឧស្សាហកម្ម​សណ្ឋាគារ​និង​បដិសណ្ឋារកិច្ច ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត រួមជាមួយ​នឹង​ប្រជាជន​ចំនួន​២៧​ភាគរយ​នៅក្នុង​វិស័យ​សិល្បៈ​​និង​កម្សាន្ត​។​

​កាលពី​ពេលមុន​នេះ ក្រសួង​រតនាគារ​បាន​ប៉ាន់ស្មាន​ថា​អត្រា​គ្មាន​ការងារ​ធ្វើ​នឹង​កើនឡើង​ទ្វេដង​ដល់​១០​ភាគរយ​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ ដោយសារ​តែ​ការបិទ​ប្រទេស​ប្រឆាំង​ជំងឺ​នេះ ដោយ​​បណ្តាលឱ្យ​មនុស្ស​ប្រហែល ១,៤ លាន​នាក់ គ្មាន​ការងារ​ធ្វើ​។​

​គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​ទី​៥​ឧសភា អូស្ត្រាលី មាន​ករណី​ឆ្លង​វីរុស​ចំនួន​៦.៨០០​នាក់​និង​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​៩៦​នាក់​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល​៖ ​សុខា

មតិយោបល់